១. មធ្យោបាយធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ទីក្រុងតូក្យូ
នៅជាយទីក្រុងតូក្យូមានព្រលានយន្តហោះអន្តរជាតិចំនួនពីរគឺព្រលានយន្តហោះអន្តរជាតិណារិតា (Narita Airport) និង ព្រលានយន្តហោះអន្តរជាតិហានេដា (Haneda Airport)។ សុំធ្វើការណែនាំពីមធ្យោបាយធ្វើដំណើរពីព្រលានយន្តហោះនីមួយៗទៅកាន់ទីក្រុងតូក្យូ (ដែនផ្លូវរទេះភ្លើងជេអ័រយ៉ាម៉ាណូតេសេន JR Yamanote Line)។
≪មធ្យោបាយធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិណារិតា≫
ទោះបីជាឆ្ងាយពីទីក្រុងតូក្យូ (តំបន់ទីប្រជុំជនសំខាន់) បន្តិចមែន ប៉ុន្តែមធ្យោបាយធ្វើដំណើរទៅកាន់ទីក្រុងមានសព្វគ្រប់បែបយ៉ាង។ នៅកន្លែងភ្ញៀវមកដល់នៃព្រលានយន្តហោះ មានខោនធ័រលក់សំបុត្រ (កន្លែងលក់សំបុត្រ) រថភ្លើង ឡានក្រុង ជាដើម។ ដូច្នេះសូមពិនិត្យមើលម៉ោងចេញដំណើរ និង ខ្សែរថភ្លើង ខ្សែរថយន្ត អោយបានច្បាស់មុននឹងទិញសំបុត្រ។ គេហទំព័រ: http://www.narita-airport.jp/en/guide/service/list/svc_32.html#t1
ក. រថភ្លើង
១). ណារិតាអេចប្រេស (Narita Express)
ចំណាយរយះពេល៦០នាទីទៅដល់ស្ថានីយ៍តូក្យូ (Tokyo Station)
ចំណាយរយះពេល៨០នាទីទៅដល់ស្ថានីយ៍សិនយឹគឹ (Shinjuku Station)
គេហទំព័រ: http://www.jreast.co.jp/e/nex/index.html
២). ខេសេ ស្កាយឡាញន័រ (Keisei Skyliner)
ចំណាយរយះពេល៤១នាទីទៅដល់ស្ថានីយ៍អុអេណុ
គេហទំព័រ: http://www.keisei.co.jp/keisei/tetudou/skyliner/us/index.php
ខ. ឡានក្រុងព្រលានយន្តហោះដ៏សំខាន់ៗ
១). តូក្យូគឺកូកូស្យឺ (Airport Limousine Bus) រឺ (ឡានក្រុងលីម៉ូសិន Limousine Bus)
ចំណាយរយះពេលប្រហែលពី៧៥នាទីទៅ១២០នាទី
ទៅដល់ស្ថានីយ៍តូក្យូ និហុនបាស៊ិ (Tokyo Station & Nihonbashi)
គេហទំព័រ: http://www.limousinebus.co.jp/guide/fare/
២). ឡានក្រុងខេសេ (Keisei Bus)
ចំណាយរយះពេលពី៧០នាទីទៅ១២០នាទី
ទៅដល់ស្ថានីយ៍តូក្យូ យ៉ាអេស្សឹខឹឈិ (Tokyo Station Yaesu kuchi)
គេហទំព័រ: http://www.keiseibus.co.jp/kousoku/nrt16.html
≪មធ្យោបាយធ្វើដំណើរពីព្រលានយន្តហោះហានេដា≫
ភ្ញៀវមកពីព្រលានយន្តហោះហានេដាគឺជិតទីក្រុងជាងព្រលានយន្តហោះណារិតា ហើយមធ្យោបាយធ្វើដំណើរក៏មានភាពងាយស្រួលដែរ។កន្លែងភ្ញៀវមកដល់ច្រកអន្តរជាតិនៃព្រលានយន្តហោះហានិដាគឺមានពីរខ្សែគឺ ខ្សែទី១គឺខេខ្យឺសេន (Keikyusen) ” ស្ថានីយ៍ធ័រមីនល់ខ្សែរថភ្លើងព្រលានយន្តហោះអន្តរជាតិហានេដា (Haneda Airport International Line Terminal Station) ” ខ្សែទីពីរគឺ ខ្សែរថភ្លើងតូក្យូមនោរ៉េ Tokyo Monorail Line ” ស្ថានីយ៍អគារខ្សែរថភ្លើងព្រលានយន្តហោះអន្តរជាតិហានេដា (Haneda Airport International Line Building Station) “។
គេហទំព័រ: http://www.haneda-airport.jp/inter/en/access/train.html
ក. រថភ្លើង
១). ករណីប្រើប្រាស់ខ្សែរថភ្លើងមនោរ៉េ
បើជិះរថភ្លើងមនោរ៉េទិសដៅទីក្រុងតូក្យូ
ពី “Haneda Airport International line Building Station” នោះនឹងទៅដល់
“ស្ថានីយ៍រថភ្លើងហាម៉ាម៉ាត្សឺជោ (Hamamatsucho Station)” ហើយប្តូរជើងរថភ្លើងទៅជិះ “ខ្សែជេអ័រយ៉ាម៉ាណូតេសេន” ដែលចេញដំណើរពី “ស្ថានីយ៍រថភ្លើងហាម៉ាម៉ាត្សឺជោ” នោះនឹងទៅដល់ “ស្ថានីយ៍តូក្យូ រឺ ស្ថានីយ៍ស៊ិនយឹគឺ(Shinjuku Station)”។ ចំណាយរយះពេលប្រហែល៣០នាទី ចេញដំណើរពីព្រលានយន្តហោះទៅកាន់ស្ថានីយ៍ទីក្រុងតូក្យូ។
គេហទំព័រ:
http://www.tokyo-monorail.co.jp/english/haneda-tokyo-access/index.html
២). ករណីប្រើប្រាស់ខ្សែរថភ្លើងខេហ៊ិនខ្យឺគោដេនតេស្សឹ (Keihin Electric Express Railway)
ជិះរថភ្លើងចេញពី “Haneda Airport International line Terminal Station ”ទិសដៅស៊ីណាហ្គាវ៉ា (Shinagawa Direction)។ ខ្សែរថភ្លើងនេះមានទិសដៅទៅកាន់អាសាគឺសា (Asakusa Direction) ដូចនេះជាដំបូងបើចង់ទស្សនាអាសាគឺសាគឺជិះរថភ្លើងនេះមានភាពងាយស្រួល។ នៅ“ស្ថានីយ៍ស៊ីណាហ្គាវ៉ា (Shinagawa Station)” អាចប្តូរជើងរថភ្លើងជិះ “ខ្សែជេអ័រយ៉ាម៉ាណូតេសេន”បាន។ ចំណាយរយះពេលប្រហែល២០នាទីចេញដំណើរពីប្រលានយន្តហោះទៅកាន់ស្ថានីយ៍ស៊ីណាហ្គាវ៉ា។
គេហទំព័រ: http://www.haneda-access.com/train/index.html
ខ. ឡានក្រុង
បើចេញដំណើរពីព្រលានយន្តហោះហានេដា នោះនឹងមានឡានក្រុងជាច្រើនដែលឆ្ពោះទៅកាន់ស្ថានីយ៍សំខាន់ៗ រឺ ទីក្រុងសំខាន់ៗក្នុងតំបន់រាជធានីដូចជា ស្ថានីយ៍នៃទីក្រុងតូក្យូ (Tokyo) ទីក្រុងកាណាហ្គាវ៉ា (Kanagawa) និង ឈិបា (Chiba) ជាដើម ។នៅកន្លែងភ្ញៀវមកដល់ជាន់ទី២នៃព្រលានយន្តហោះហានេដាមានកន្លែងលក់សំបុត្រឡានក្រុង(Bus ticket counter) ដូច្នេះសូមទិញសំបុត្រឡានក្រុងទុកជាមុន ដោយពិនិត្យមើលតារាងចេញតំណើរឡានក្រុងនិងទីតាំងត្រូវទៅសូមប្រុងប្រយ័ត្នកុំអោយច្រលំ ព្រោះលេខរៀងនៃកន្លែងឡើងជិះឡានក្រុងគឺផ្សេងៗគ្នាទៅតាមទីតាំងដែលត្រូវទៅ។
*ឡានក្រុងព្រលានយន្តហោះដ៏ចំបង ដែលឆ្ពោះទៅកាន់ស្ថានីយ៍រថភ្លើងតូក្យូ
១). តូក្យូគឺកូកូស្យឺ (Airport Limousine Bus)
(ចំណាយពេលប្រហែលពី២៥នាទីទៅ៤៥នាទីទៅកាន់ស្ថានីយ៍តូក្យូ)
គេហទំព័រ: http://www.limousinebus.co.jp/en/bus_services/haneda/tokyo.html
២). ឡានក្រុងខេហ៊ិនខ្យឺគោ (Keihin Express bus)
(ចំណាយពេលប្រហែល៤០នាទីទៅកាន់ស្ថានីយ៍ទីក្រុងតូក្យូ)
គេហទំព័រ: http://www.haneda-access.com/bus/index.html
២. មធ្យោបាយធ្វើដំណើរក្នុងទីក្រុងតូក្យូ
នៅក្នុងទីក្រុងតូក្យូមានមធ្យោបាយធ្វើដំណើរផ្សេងៗដូចជា រថភ្លើង និង ឡានក្រុង។ លើសពីនេះទៅទៀត ចំនួនឡានក្រុង និង រថភ្លើងក៏ច្រើន ព្រមទាំងមានភាពងាយស្រួល។ ប៉ុន្តែដោយសារតែខ្សែរថភ្លើងនិងឡានក្រុងមានចំនួនច្រើន ស្មុគស្មាញ ដូច្នេះចាំបាច់សូមធ្វើការប្រុងប្រយ័ត្នកុំអោយជិះច្រលំទិសដៅ។
ក. សំបុត្រយានយន្តដែលមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍
១). សំបុត្រយានយន្តអាយស៊ីកាត(ស៊ុយកាក់Suica、កាតប៉ាស្មូរPasmo)
ធ្វើការបញ្ចូលទឹកប្រាក់ក្នុងកាតទុកជាមុន នោះអាចវាយកាតនៅលើម៉ាស៊ីនស្កេនកាតបង់ប្រាក់ក្នុងឡានក្រុង រឺ ម៉ាស៊ីនស្វ័យប្រវត្តិទូទាត់ទឹកប្រាក់ធ្វើដំណើរត្រង់ច្រកចេញចូលក្នុងស្ថានីយ៍រថភ្លើង។ មានភាពងាយស្រួលដោយពុំចាំបាច់ទិញសំបុត្រជិះយានយន្តម្តងមួយៗ។ហើយម៉្យាងទៀតកាតនេះទៀតសោតអាចប្រើប្រាស់ជាកាតអេឡិចត្រូនិច ក្នុងការទិញទំនិញនៅហាងដែលជាសមាជិកផងដែរ។ កាតស៊ុយកាក់(ចេញដោយក្រុមហ៊ុនជេអ័រ)និង កាតប៉ាស្មូរ (ចេញដោយក្រុមហ៊ុនផ្លូវដែកឯកជន)កាតនេះអាចទិញនៅតាមម៉ាស៊ីនលក់សំបុត្រជិះយានយន្តស្វ័យប្រវត្តិ រឺ កន្លែងលក់សំបុត្រជិះយានយន្ត។ កាតទាំងពីរនេះអាចប្រើប្រាស់ដូចគ្នានៅតាមមធ្យោបាយធ្វើដំណើរនានាក្នុងទីក្រុងតូក្យូ។
※ចំណាំ
ត្រូវមានប្រាក់កក់៥០០យ៉េន។ នៅពេលសងកាត ប្រាក់កក់នឹងត្រូវប្រគល់ជូនវិញ។
២). សំបុត្រជិះពេញមួយថ្ងៃFree Ticket (សំបុត្រជិះតាមចិត្ត)
នៅតូក្យូមាន “សំបុត្រជិះពេញមួយថ្ងៃ” ប៉ុន្មានប្រភេទ ដែលអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ឋភាពស្របតាមទិសដៅកំណត់ ពិតជាចំណេញ។
*សំបុត្រជិះពេញមួយថ្ងៃដ៏ចំបង (សំបុត្រយានយន្តនេះមានប្រសិទ្ឋភាពពេញមួយថ្ងៃ ផ្លូវរថភ្លើងដែលស្ថិតនៅក្នុងដែនកំនត់អាចជិះនិងចុះដោយសេរីច្រើនដងច្រើនសារ)។
សំបុត្រជិះនៅតូក្យូពេញមួយថ្ងៃ (Tokyo Free ticket)តូក្យូមេតូរ៉ុ(Tokyo Metro )
រថភ្លើងក្រោមដីថុអេ (Toei Subway) និង ឡានក្រុងថុអេ (Toei Bus) អាចជិះនិងចុះដោយសេរីក្នុងរយះពេល១ថ្ងៃ។
សំបុត្រជិះរួមគ្នាពេញមួយថ្ងៃ នៃតូក្យូមេតូរ៉ុ (Tokyo Metro) និង រទេះភ្លើងក្រោមដីថុអេ (Toei Bus)ឡើងជិះនិងចុះដោយសេរីពេញមួយថ្ងៃ នៃតូក្យូមេតូរ៉ុនិងរទេះភ្លើងក្រោមដីថុអេ។
ខ. វិធីប្រើប្រាស់មធ្យោបាយធ្វីដំណើរក្នុងទីក្រុងតូក្យូ
១). រថភ្លើង
មានខ្សែរថភ្លើងក្វែងខ្វាត់ ស្មុគស្មាញជាច្រើន ទំរាំតែស៊ាំគឺពិបាកណាស់។ បើសិនជួបបញ្ហាសូមពិភាក្សាជាមួយបុគ្គលិកស្ថានីយ៍។ នៅតាមស្ថានីយ៍ក៏មានបុគ្គលិកស្ថានីយ៍ខ្លះអាចនិយាយភាសាអង់គ្លេសបានផងដែរ។
≪ខ្សែរថភ្លើង≫
គេហទំព័រ: http://www.tokyometro.jp/en/subwaymap/pdf/routemap_en.pdf
*ក្រុមហ៊ុនផ្លូវដែកនិងឈ្មោះខ្សែរថភ្លើងដ៏ចំបង
ជេអ័រ (JR): ខ្សែយ៉ាម៉ាណុតេសេន (Yamanote Line) ខ្សែឈឺអូសេន (Chūō line) ត្រឹមជិះ ខ្សែយ៉ាម៉ាណុតេសេន ក៏អាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗនៃទីក្រុងតូក្យូបាន
ទៅហើយ។
តូក្យូមេតូរ៉ុ (Tokyo Metro): មាន៩ខ្សែគឺ
ខ្សែហ្គីនហ្សាសេន (Ginza line), ខ្សែម៉ារឹណុអុឈិសេន (Marunouchi Line),
ខ្សែហិប៊ិយ៉ាសេន (Hibiya Line), ខ្សែថូហ៊្សាយសេន (Tozai Line),
ឆិយុដា (Chiyoda Line),ខ្សែយឺរ៉ាគឺជោសេន (Yurakucho Line),
ខ្សែហាន់ហ៊្សូម៉ុនសេន (Hanzomon Line),ខ្សែណាន់ប៊ឹគឺសេន (Namboku Line),
ខ្សែហ្វឹគឹតុស៊ិនសេន (Fukutoshin Line),ខ្សែរថភ្លើងនីមួយៗមានពណ៌និងសញ្ញាសំគាល់
ដូច្នេះសូមចំណាយពេលត្រួតពិនិត្យបន្តិច។
រថភ្លើងក្រោមដីថុអេ (Tokyo Toei Subway): មាន៤ខ្សែគឺ
ខ្សែអាសាគឹសាសេន (Asakusa Line), ខ្សែមិតាសេន (Mita Line),
ខ្សែស៊ិនជឹគឹសេន (Shinjuku Line), ខ្សែអូអេដុសេន (Oedo Line)
ដូចគ្នាទៅនឹងតូក្យូមេតុរ៉ុ ដែលខ្សែរថភ្លើងនីមួយៗមានពណ៌និងសញ្ញាសំគាល់និងអាច
ប្រើប្រាស់ខ្សែរថភ្លើងទៅវិញទៅមករវាងតូក្យូមេតុរ៉ុបាន។
២). ឡានក្រុង
២.១. ផ្លូវឡានក្រុង (ឡានក្រុងថុអេ Metropolitan bus、ឡានក្រុងថុខ្យឺ Tokyu busជាដើម)
លើកលែងករណីមួយចំនួន ភាគច្រើនឡានក្រុងដែលរត់ក្នុងទីក្រុងដែលមានខ័ណ្ឌចំនួន២៣
អាចជិះបានក្នុងចន្លោះចំងាយនោះ ដោយចំណាយតំលៃដូចគ្នា។ (ឡើងជិះឡានច្រកមុខ បង់លុយមុន)
*ពេលឡើងជិះឡានក្រុង
ឡើងជិះលើឡានពីច្រកខាងមុខ រួចបង់ប្រាក់ចូលក្នុងប្រអប់លុយទៅតាមតំលៃកំណត់ករណីប្រើប្រាស់កាតស៊ុយកាក់ (Suica) រឺក៏ កាតប៉ាស្មូរ (Pasmo) ត្រូវវាយកាតលើម៉ាស៊ីនស្កេនកាត។
・ករណីបង់ប្រាក់សុទ្ខ លុយអាប់នឹងទូទាត់ដោយស្វ័យប្រវត្តិ។
・ករណីបង់ដោយសាច់ប្រាក់ អាចប្រើប្រាស់បានតែក្រដាស១០០០យ៉េនប៉ុណ្ណោះ។ (ករណីចង់ប្តូរប្រាក់ សូមសួរទៅកាន់អ្នកបើកបរ រឺ ប្តូរទុកមុនពេលឡើងជិះ។)
*ពេលចុះពីឡានក្រុង
នៅលើបង្អួចរឺធ្នឹមក្នុងឡានក្រុងមានប្រអប់ប៉ូតុងសំរាប់ចុចជាសញ្ញាអោយឈប់ នៅពេលលឺប្រកាសពីទីតាំងដែលត្រូវចុះ សូមចុចប៉ូតុងនោះ (សំលេងនឹងបន្លឺឡើងផ្តល់ដំណឹងដល់អ្នកបើកបរ) សូមចុះពីរថយន្តតាមច្រកចុះកណ្តាល រឺ ខាងក្រោយ។
២.២. ផ្លូវឡានក្រុងទេសចរណ៍ ផ្លូវឡានក្រុងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ល្បីៗ បើប្រើប្រាស់សំបុត្រជិះមួយថ្ងៃ ជិះជុំវិញផ្លូវមួយនេះគឺមានភាពងាយស្រួល។
*ផ្លូវឡានក្រុងទេសចរណ៍ដ៏ចំបង
ឡានក្រុងតូក្យូ ស៊ិតាម៉ាឈិ (Tokyo shitamachi bus): ផ្លូវធ្វើដំណើរឆ្លងកាត់ ស្កាយទ្រី(Skytree), អាសាគឹសា(Asakusa), អគិហាបារ៉ាក់(Akihabara) ជាដើម។
គេហទំព័រ: http://www.kotsu.metro.tokyo.jp/bus/shitamachi/english/#
ស្កាយប៊ឺសតូក្យូ (SKY BUS TOKYO):ជិះឡានក្រុងកំពស់ពីរជាន់ ជិះជុំវិញតំបន់ទេសចរណ៍ល្បីៗក្នុងក្រុង។គេហទំព័រ: http://www.skybus.jp/?lang=en&no=&bno=
៣). ឡានតាក់ស៊ី
・នៅមុខស្ថានីយ៍រថភ្លើង រឺ ជិតតំបន់ទេសចរណ៍សំខាន់ៗ មានកន្លែងជិះតាក់ស៊ី យើងអាច ជិះតាក់ស៊ីបាននៅទីនោះ។ ហើយក្រៅពីកន្លែងជិះតាក់ស៊ី ចំពោះតាក់ស៊ីដែលមានដាក់ សញ្ញគឺសាក់ 「空車」 នៅពីមុខបើលើកដៃហៅនោះតាក់ស៊ីនឹងឈប់។
・ឡានតាក់ស៊ីខ្នាតតូចនិងមធ្យមអាចជិះបានចំនួន៤នាក់។
・តាក់ស៊ីនៅជប៉ុន ទ្វារក្រោយខាងឆ្វេងជាទ្វារស្វ័យប្រវត្តិ ដូចនេះមិនចាំបាច់យកដៃ ទាញបិទឡើយ។ (បើឡើងជិះខាងមុខត្រូវបើកទ្វារដោយខ្លួនឯង)
・ប្រាក់គឺបង់ជាលុយសុទ្ឋពេលចុះពីលើឡាន។តាក់ស៊ីដែលអាចប្រើកាតឥណទានបានមានច្រើន ប៉ុន្តែកាតខ្លះប្រើប្រាស់មិនបានដូចនេះសូមប្រុងប្រយ័ត្ន។
*ឡានតាក់ស៊ីទេសចរណ៍
អ្នកបើកបរតាក់ស៊ីដែលមានចំណេះដឹងទេសចរណ៍គឺជាតាក់ស៊ីពិសេសដែលបើកបរកាត់តំបន់ទេសចរណ៍បណ្តើរណែនាំតំបន់ទេសចរណ៍បណ្តើរ។ គ្រួសាររឺមិត្តភ័ក្រ្តជាដើមដែលមានសមាជិកតិចអាចម៉ៅតាក់ស៊ីដាច់គឺធ្វើដំណើរទេសចរណ៍បានដោយខ្លួនឯង។ អ្នកបើកបរអាចឆ្លើយឆ្លងជាភាសាអង់គ្លេស និង ចិនបាន។ឡានតាក់ស៊ីទេសចរណ៍មានច្រើនប្រភេទដូចជា សេវាកញ្ចប់និងតំលៃដែលមានរៀបចំស្រាប់ និង សេវាកញ្ចប់ដែលរៀបចំដោយខ្លួនយើងផ្ទាល់ជាដើម។