ការប្រយ័ត្នអំឡុងពេលទេសចរណ៍

១. សុវត្ថិភាព និង ដំណោះស្រាយ

ជប៉ុនគឺជាប្រទេសដែលមានសន្តិសុខល្អ ប៉ុន្តែនៅកន្លែងដែលមានមនុស្សច្រើនកុះករឬតំបន់ទេសចរណ៍ខ្លះអាចជួបប្រទះនឹងចោរលួច រឺ ប្លន់ ដូច្នេះសូមប្រយ័ត្នអោយមែនទែននូវរបស់របរតាមខ្លួន។

ក. ដើម្បីជៀសវាងនូវបញ្ហា សូមប្រុងប្រយ័ត្នដូចខាងក្រោម

・វត្តុមានតំលៃ និង លុយកាក់ សូមកុំដកបង្ហាញនូវទីសាធារណៈ
・សំភារះសូមកុំដាក់ឆ្ងាយពីខ្លួន
・ជៀសវាងការដើរម្នាក់ឯងនៅទីកន្លែងដែលមិនសូវមានមនុស្សទៅ ឬ ពេលយប់ជ្រៅ
・គោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នឡានម៉ូតូ                                                                                       (គោរពភ្លើងសញ្ញាចរាចរណ៍ ឆ្លងថ្នល់តាមគំនូសផ្លូវអ្នកថ្មើរជើង)

ខ. ករណីជួបប្រទះនឺងបញ្ហាដោយចៃដន្យណាមួយ

១). ជ្រុះបាត់ រឺ ចោរលួចលិខិតឆ្លងដែន

ទាក់ទងទៅអាជ្ញាធរជប៉ុនដើម្បីសុំបញ្ជាក់លិខិតបាត់លិខិតឆ្លងដែន រួចទៅស្តានទូតខ្មែរប្រចាំប្រទេសជប៉ុន ដើម្បីសុំលិខិតឆ្លងដែនបណ្តោះអាសន្ន។ ត្រូវប្រគល់លិខិតបញ្ជាក់បាត់លិខិតឆ្លងដែនរូបថត២សន្លឺក លេខលិខិតឆ្លងដែនជាដើម។ បើសិនមានក្រដាសថតចម្លងលិខិតឆ្លងដែនទំព័រដែលមានរូបថតរឹតតែល្អនោះដំណើរការស្នើសុំកាន់តែរលូន។

≪ទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន≫

លេខទូរស័ព្ទ: ០៣-៥៤១២-៨៥២១ (ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ម៉ោង៩:០០ព្រឹក ~ ៥:៣០ល្ងាច)
ទំនាក់ទំនងពេលមានអាសន្នថ្ងៃឈប់សំរាកលេខទូរស័ព្ទ: ០៨០-៤០៧៥-៥៧០២~៥ គេហទំព័រ: http://www.cambodianembassy.jp/web2/?lang=en

២). ជ្រុះបាត់ រឺ ចោរលួចលុយនិងសំភារះផ្សេងៗ

រួសរាន់ទៅប៉ុស្ត៍ប៉ូលីស រឺទូរស័ព្ធប្តឹងប៉ូលីសរាយការណ៍ពីហេតុការណ៍ដែលកើតមានឡើង។អោយប៉ូលីសចេញលិខិតបញ្ជាក់ពីការបាត់លិខិតឆ្លងដែន។ បើសិនមានបង់ធានារ៉ាប់រងគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរទៅក្រៅប្រទេស ត្រូវទំនាក់ទំនងទៅក្រុមហ៊ុននោះដើម្បីស្តាប់ការណែនាំ។
លេខទូរស័ព្ទរបស់ប៉ូលីសជប៉ុន: ១១០ (ទូរស័ព្ទដោយឥតគិតថ្លៃ)
※ ផ្នែកទទួលទូរស័ព្ទ២៤ម៉ោង អាចឆ្លើយឆ្លងជាភាសាអង់គ្លេសបាន។

៣). ជ្រុះបាត់ រឺ ចោរលួចកាតឥណទាន

ដើម្បីធ្វើបែបបទបញ្ឈប់ការប្រើប្រាស់ ត្រូវទំនាក់ទំនងទៅក្រុមហ៊ុនកាតឥណទាន។

៤). មានជំងឺ និង រងរបួស

បើសិនមិនស្រួលខ្លួន គួរប្តូរកាលវិភាគដំណើរកំសាន្តរួចសំរាកនៅសណ្ឋាគារ មិនត្រូវធ្វើអ្វីហួសសមត្ថភាពឡើយ។ ករណីគ្មានឱសថតាមខ្លួន អាចទិញថ្នាំនៅឱសថស្ថាន។ អាចសាកសួររឺពិភាក្សាជាមួយផ្នែកទទួលភ្ញៀវរបស់សណ្ឋាគារ។បើស្ថានភាពស្រាលអាចទទួលបានថ្នាំពីសណ្ឋាគារ បើស្ថានភាពធ្ងន់អាចទទួលការណែនាំអោយជួបគ្រូពេទ្យរបស់សណ្ឋាគារ រឺ ពេទ្យខាងក្រៅ។
ករណីមានអាសន្ន ទូរស័ព្ទទៅកាន់ឡានពេទ្យ ១១៩ (ទូរស័ព្ទដោយឥតគិតថ្លៃ)
※ ផ្នែកទទួលទូរស័ព្ទ២៤ម៉ោង អាចឆ្លើយឆ្លងជាភាសាអង់គ្លេសបាន
មន្ទីរពេទ្យដែលអាចឆ្លើយឆ្លងជាភាសាអង់គ្លេសបាន (ករណីនៅទីក្រុងតូក្យូ)
គេហទំព័រ: http://inhos.net/search/Tokyo/index.html

 

២. សុជីវធម៌

នៅប្រទេសជប៉ុនគួរតែប្រុងប្រយ័ត្ននូវឥរិយាបថដូចខាងក្រោម

・សំរាម គឺត្រូវចោលក្នុងធុងសំរាម។ ហើយធុងសំរាមសំរាប់ដាក់សំបកកំប៉ុង និង សំបកដបគឺ                   ផ្សេងៗពីគ្នា ដូចនេះគួរប្រុងប្រយ័ត្ន។
・បារីអាចជក់ បានតែនៅកន្លែងដែលអនុញ្ញាតអោយជក់បារីតែប៉ុណ្ណោះ។ ដើរបណ្តើរជក់បារីបណ្តើរ           តាមច្បាប់គឺត្រូវបានហាមឃាត់។
・នៅតាមភោជនីយដ្ឋានដែលពេញនិយម រឺ បង្គន់ទីសាធារណៈ ត្រូវតម្រង់ជួរតាមលេខរៀង។
・ហាមញ៉ាំបណ្តើរដើរចូលហាងលក់ទំនិញបណ្តើរ (ព្រោះធ្វើអោយប្រលាក់ទំនិញក្នុងហាង)។
・ចំពោះទំនិញ (ជាពិសេសអាហារ)មិនត្រូវស្ទាបរឺពាល់ហួសហេតុពេកទេ។
・ការនិយាយទូរស័ព្ទនៅក្នុងរទេះភ្លើងគឺខុសទៅនឹងក្រមសីលធម៌។ មិនត្រូវនិយាយឬជជែកគ្នាលឺៗ             ក្នុងរទេះភ្លើងឡើយ។

ក. របៀបប្រើប្រាស់បង្គន់

បង្គន់នៅប្រទេសជប៉ុនគឺប្រភេទកាច់ទឹក ហើយវិធីប្រើប្រាស់មានលក្ខណៈខុសៗគ្នាបនិ្តចជាមួយប្រទេសកម្ពុជា ដូចនេះសូមប្រុងប្រយ័ត្ន។

១). ប្រភេទបង្គន់

・ស្ទាយបែបជប៉ុន (japanese style)ជាប្រភេទបង្គន់អង្គុយចោងហោងស្រដៀងកម្ពុជាដែរ។
・ស្ទាយបែបអឺរ៉ុប (western style)ជាប្រភេទបង្គន់អង្គុយដូចកៅអី។

២). កត្តាប្រុងប្រយ័ត្នពេលប្រើប្រាស់បង្គន់កាច់ទឹក

・ក្រោយបន្ទោរបង់រួចត្រូវកាច់ទឹកដើម្បីបង្ហូរកាកសំណល់(ហើយក៏មានប្រភេទប៉ូតុងចុចផងដែរ)។
・មិនត្រូវបង្ហូរអ្វីផ្សេងក្រៅពីក្រដាសអណាម័យដែលមានស្រាប់ក្នុងបន្ទប់ទឹកទៅក្នុងចានបង្គន់         ឡើយ (អាចបង្កអោយកកស្ទះ)។
・ក្រៅពីក្រដាសអណាម័យដែលមានស្រាប់ក្នុងបន្ទប់ទឹក សំរាមដ៏ទៃទៀតត្រូវចោលក្នុងបន្ទប់             រៀងៗខ្លួន។
・សូមប្រើប្រាស់បង្គន់អោយស្អាត ដើម្បីអោយអ្នកដ៏ទៃមានអារម្មណ៍ល្អពេលប្រើបន្ទាប់។

 

៣. ទឹក (ទឹកផឹក)

ទឹកនៅប្រទេសជប៉ុនជាប្រភេទទឹកស្អាត អាចហូបតាមក្បាលរ៉ូមីនេបាន។ទឹកបរិសុទ្ឋអាចរកទិញបាននៅតាមផ្សារ ហាងម៉ាត និង ម៉ាស៊ីនលក់ស្វ័យប្រវត្តិ។

 

ព្រីភ្លើង
ព្រីភ្លើង

៤. អគ្គិសនី និង ព្រីភ្លើង(ឌុយ)

ជប៉ុនប្រើប្រាស់ភ្លើង១០០វ៉ុល ទ្រង់ទ្រាយព្រីភ្លើងប្រភេទអេ (A)
ប្រសិនបើចង់ប្រើប្រាស់ឧបករណ៍អគ្គិសនី ដែលយកមកពីប្រទេស
កម្ពុជាចាំបាច់ត្រូវមានឧបករណ៍បំលែងភ្លើងឬក្បាលឌុយភ្លើង។
ឧបករណ៍អគ្គិសនី និង កុំព្យូទ័រយួរដៃថ្មីៗនេះភាគច្រើនអាចប្រើប្រាស់
នៅបរទេសបាន។ទោះបីជាឧបករណ៍អគ្គិសនីខ្លះអាចប្រើប្រាស់បានក៏ដោយ
មុនពេលប្រើក៏ត្រូវបញ្ជាក់មើលម្តងទៀតថាអាចប្រើបានរឺក៏អត់។

 

៥. ទូរស័ព្ទ និង ប្រព័ន្ឋអ៊ីនធឺណេត

ចំពោះទូរស័ព្ទនិងអ៊ីនធឺណេត បើសិនភ្ជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនទូរស័ព្ទដៃនៅកម្ពូជា
នោះអាចប្រើប្រាស់ប្រព័ន្ឋរ៉ូមីង (roaming) ដោយមិនចាំបាច់ធ្វើការផ្លាស់ប្តូរកំណត់មុខងារក្នុងទូរស័ព្ទឡើយ ប៉ុន្តែការហៅចេញមានតំលៃខ្ពស់ ដូចនេះសូមប្រុងប្រយ័ត្ន។ បច្ចុប្បន្ននេះ គ្រាន់តែភ្ជាប់ប្រព័ន្ឋអ៊ីនធឺណេតនោះអាចធ្វើការហៅចេញតាមទូរស័ព្ទដៃបាន។

ការពន្យល់ទាក់ទងនឹងការភ្ជាប់ប្រព័ន្ឋអ៊ីនធឺណេតនៅជប៉ុនមានដូចខាងក្រោម៖
・ ប្រព័ន្ឋរ៉ូមីង: ភ្ជាប់ភ្លាមអាចប្រើប្រាស់បានភ្លាមៗ។
・ ជួលឧបករណ៍វ៉ាយហ្រ្វាយ (router wifi): កិច្ចសន្យាអាចធ្វើនៅក្នុងហាងឯអាកាសយាន្តដ្ឋានហើយ        ការភ្ជាប់សេវាកម្មនេះមានលក្ខណៈងាយស្រួល។
・ ទិញស៊ីមកាត (data simcard-card): អាចរកទិញបាននៅហាងឯអាកាសយាន្តដ្ឋាន ហាងលក់          គ្រឿងអេឡិចត្រូនិចនៅទីក្រុងនិងហាងម៉ាតដ៏ទៃទៀតជាច្រើន។ វាមានតំលៃថោកជាង                      ឧបករណ៍វ៉ាយហ្វ្រាយប៉ុន្តែត្រូវការផ្លាស់ប្តូរកំណត់មុខងារក្នុងទូរស័ព្ទដៃបន្តិច។
・ ការប្រើប្រាស់វ៉ាយហ្វ្រាយដោយឥតគិតថ្លៃ (free wifi): អាចប្រើប្រាស់បាននៅអាកាសយាន្តដ្ឋាន          សណ្ឋាគារភោជនីយដ្ឋានមួយចំនួនជាដើម។ ហើយក៏អាចប្រើប្រាស់បានផងដែរ នៅកន្លែង                  ផ្តល់វ៉ាយហ្វ្រាយ (wifi spot) មួយចំនួនដែលកំពុងបានតំឡើង មានដូចជាទីភ្ញាក់ងារដឺកជញ្ជូន            (ក្នុងស្ថានីយ៍រថភ្លើង ក្នុងរថភ្លើង និងក្នុងឡានក្រុង)។

សញ្ញាសម្គាល់វ៉ាយហ្វ្រាយ wifi mark (សញ្ញាសម្គាល់វ៉ាយហ្វ្រាយផ្សេងៗគ្នាទៅតាមអ្នកផ្គត់ផ្គង់)

wifi