ពេលធ្វើដំណើរកំសាន្តទៅប្រទេសជប៉ុន ចាំបាច់ត្រូវត្រៀមទុកជាមុន
១. រូបបិយវត្ថុ និង ការប្តូរប្រាក់
ក. រូបបិយវត្ថុ
រូបបិយវត្ថុដែលប្រើប្រាស់នៅប្រទេសជប៉ុនគឺយ៉េន (JPY)នៅជប៉ុនមិនប្រើដុល្លារ (USD)ទេ។
ក្រដាសប្រាក់យ៉េនមាន៤ប្រភេទគឺ១០០០យ៉េន ២០០០យ៉េន ៥០០០យ៉េន ១០០០០យ៉េននិងកាក់យ៉េនមាន៦ប្រភេទគឺ ១យ៉េន ៥យ៉េន ១០យ៉េន ៥០យ៉េន ១០០យ៉េន ៥០០យ៉េន។ អត្រាប្តូរប្រាក់គឺ ១ដុល្លារ=១០០.៣៥យ៉េន។ ជាទូទៅគឺគិត ១០០០០យ៉េន=៩៩.៦៥ដុល្លារ (អត្រាបច្ចុប្បន្ន ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦)។
ក្រដាសប្រាក់យ៉េន កាក់យ៉េន
ខ. ការប្តូរប្រាក់
បំរុងសាច់ប្រាក់យ៉េនខ្លះ ទុកប្រើប្រាស់នៅជប៉ុន ព្រោះហាងខ្លះមិនអាចប្រើកាតឥណទានបានទេ។ នៅប្រទេសកម្ពុជាកន្លែងដែលអាចប្តូរប្រាក់យ៉េនជប៉ុនបានគឺ អាកាសយាន្តដ្ឋាន ធនាគារមួយចំនួន និង កន្លែងប្តូរប្រាក់។ កន្លែងប្តូរប្រាក់នៅទីប្រជុំជនមានអត្រាការប្រាក់ខ្ពស់។ នៅប្រទេសជប៉ុនមិនអាចប្តូរប្រាក់រៀលទៅប្រាក់យ៉េនបានឡើយ។ ប៉ុន្តែអាចប្តូរប្រាក់ដុល្លារទៅប្រាក់យ៉េនបាន។ នៅប្រទេសជប៉ុនកន្លែងដែលអាចប្តូរប្រាក់យ៉េនជប៉ុនបានគឺអាកាសយាន្តដ្ឋាន ធនាគារក្នុងក្រុងនិងកន្លែងប្តូរប្រាក់។ ប៉ុន្តែពេលព្រឺកព្រលឺម និង ពេលយប់កន្លែងជាច្រើនមិនដំណើរការអាជីវកម្មទេ។ ដូច្នេះត្រូវបញ្ជាក់ម៉ោងអាជីវកម្មមុនពេលចង់ប្តូរប្រាក់។
≪គេហទំព័រខាងក្រៅ≫
កន្លែងប្តូរប្រាក់នៅអាកាសយាន្តដ្ឋានណារីតា គេហទំព័រ: http://www.narita-airport.jp/en/guide/service/list/svc_11.html
កន្លែងប្តូរប្រាក់នៅអាកាសយាន្តដ្ឋានហានេដា គេហទំព័រ: http://www.haneda-airport.jp/inter/en/premises/service/bank.html
គ. កាតឥណទាន/កាតឥណពន្ធ:
ហាងដែលអាចទូទាត់កាតឥណទានបាន ភាគច្រើនអាចប្រើប្រាស់កាតវីសា (VISA) និង កាតម៉ាស្ទ័រ (MasterCard)។ ហាងដែលអាចទូទាត់កាតឥណពន្ធក៏មានដែរ។ ករណីខ្លះមិនអាចប្រើកាតបាន គួរត្រៀមប្រាក់សុទ្ឋតាមខ្លួន។
ឃ. ពេលប្រាក់សុទ្ឋមិនគ្រប់
ករណីប្រាក់សុទ្ឋមិនគ្រប់ អាចដកប្រាក់តាមរយះកាតឥណទានពីអេធីអឹម (ATM) រឺក៏ដកប្រាក់យ៉េនពីម៉ាត ពីប្រៃសនីយ៍តាមរយះកាតឥណពន្ធ។
២. អាកាសធាតុ និង សំលៀកបំពាក់នៅជប៉ុន
ក. រដូវទាំងបួនរបស់ប្រទេសជប៉ុន
ប្រជុំកោះជប៉ុនទាំងអស់ស្ទើរតែគ្របដណ្តប់ដោយខ្សែបន្ទាត់នៃសីតុណ្ហភាព ដែលបែងចែកជា៤រដូវកាលគឺ និទាឃរដូវ (រដូវផ្ការីក) រដូវក្តៅ សរទៈរដូវ (រដូវស្លឹកឈើជ្រុះ) សិសិររដូវ (រដូវរងារ)។
១). និទាឃរដូវ (ចាប់ពីខែមិនា ដល់ ខែឧសភា)
ភាគច្រើនអាកាសធាតុក្តៅល្មម ជារដូវដែលងាយស្រួលរស់នៅ។ នៅជាយក្រុងតូក្យូ ចាប់ពីចុងខែមិនាដល់ពាក់កណ្តាលខែមេសាជាពេលដែលផ្កាសាកុរ៉ារីក។
២). រដូវក្តៅ (ចាប់ពីខែមិថុនា ដល់ ខែសីហា)
រដូវភ្លៀងចាប់ពីខែមិថុនាដល់ពាក់កណ្តាលខែកក្កដាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ និង មានសំណើមច្រើន។ ក្រោយរដូវភ្លៀងអាកាសធាតុប្រែប្រួលទៅជាក្តៅខ្លាំងស្ទើររាល់ថ្ងៃ។
៣). សរទៈរដូវ (ចាប់ពីខែកញ្ញា ដល់ ខែវិច្ឆិកា)
ចាប់ពីដើមខែកញ្ញា ភាគច្រើនអាកាសធាតុក្តៅប៉ុន្តែបន្ទាប់មកសីតុណ្ហភាពចុះម្តងបន្តិចៗ ជារដូវកាលដែលងាយរស់នៅ។ ហើយក៏ជារដូវដែលពេលខ្លះមានខ្យល់ព្យុះ ដូច្នេះសូមប្រុងប្រយ័ត្ន ចាប់ពីខែវិចិ្ឆកា សឺ្លកឈើប្រែពណ៌។
៤). រដូវរងារ (ចាប់ពីខែធ្នូ ដល់ ខែកុម្ភះ)
សីតុណ្ហភាពធ្លាក់ចុះ ភាគច្រើនគឺរងារ។ តំបន់ភាគខាងជើងនៃប្រទេសជប៉ុនគឺធ្លាក់ព្រឹល (នៅទីក្រុងតូក្យូមិនសូវធ្លាក់ព្រឹលទេ)។
សីតុណ្ហភាពមធ្យមនិងកំរិតទឹកភ្លៀងនៅទីក្រុងតូក្យូ
ខ. សំលៀកបំពាក់
១). រដូវក្តៅ
សំលៀកបំពាក់ដូចនៅកម្ពុជាដែរប៉ុន្តែជារដូវធ្លាក់ភ្លៀង អាចមានថ្ងៃខ្លះត្រជាក់បន្តិចសូមប្រយ័ត្ន។
២). និទាឃរដូវនិងសរទៈរដូវ
បើប្រៀបនឹងរដូវក្តៅសីតុណ្ហភាពគឺធ្លាក់ចុះសូមត្រៀមអាវដៃវែងមកជាមួយផង។
៣). រដូវរងារ
ចាំបាច់ត្រូវមានអាវការពាររងារដូចជាអាវរងារពាក់ខាងក្រៅ។
រដូវក្តៅ និទាឃរដូវនិងសរទៈរដូវ រដូវរងារ