ឯកសារឆ្លងដែន

ដើម្បីឆ្លងដែនចូលប្រទេសជប៉ុន ចាំបាច់ត្រូវមាន “លិខិតឆ្លងដែននិងទិដ្ឋាការ”

លិខិតឆ្លងដែន
លិខិតឆ្លងដែន

១. លិខិតឆ្លងដែន

លិខិតឆ្លងដែន គឺចាំបាច់សំរាប់ប្រើពេលឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ
ហើយក៏ជាឯកសារសំរាប់បញ្ជាក់អត្តសញ្ញាណបុគ្គល ទូទាំងសកលលោក។ពេលស្នើរ
សុំទិដ្ឋាការ ចាំបាច់ត្រូវមានលិខិតឆ្លងដែន។

≪នីតិវិធីនិងបែបបទសុំលិខិតឆ្លងដែនធម្មតា≫ (ទិន្នន័យខែកក្កដាឆ្នាំ២០១៦)
គេហទំព័រ http://news.gdi.gov.kh/dept5/សេវាសាធារណៈ/

ក. សុពលភាព ※បញ្ជាក់: ចាប់ពីខែកក្កដាឆ្នាំ២០១៤ លិខិតឆ្លងដែនថ្មីមានសុពលភាព១០ឆ្នាំ

・អាយុចាប់ពី ០ឆ្នាំដល់៥ឆ្នាំ: សុពលភាពរយះពេល៥ឆ្នាំ
・អាយុចាប់ពី ៦ឆ្នាំឡើងទៅ: សុពលភាពរយះពេល១០ឆ្នាំ

ខ. ឯកសារសំរាប់សុំលិខិតឆ្លងដែនធម្មតា

・អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើតសញ្ជាតិខ្មែរ
・សៀវភៅគ្រួសារ                                                                                                                               (※កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ត្រូវមានសំណើសុំ ឬ ការអនុញ្ញាតិជាលាយលក្ខណ៍អក្សរ               ពីឪពុកម្តាយឬ អាណាព្យាបាល)
・លិខិតសុំធ្វើលិខិតឆ្លងដែនធម្មតា (យកនៅនាយកដ្ឋានលិខិតឆ្លងដែន)

គ. ទីតាំងសុំលិខិតឆ្លងដែនធម្មតា

・នាយកដ្ឋានលិខិតឆ្លងដែន មានទីតាំងនៅភូមិតាង៉ូវ សង្កាត់នោរោធន៍                                             ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

*ទីតាំងសុំលិខិតឆ្លងដែនធម្មតាក្រៅពីរាជធានីភ្នំពេញ

・សាខាប្រចាំខេត្តបាត់ដំបង មានទីតាំងនៅផ្ទះលេខ ១៤១ ភូមិរំចេក ៤ សង្កាត់ រតនៈ                           ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
・សាខាប្រចាំខេត្តបន្ទាយមានជ័យ មានទីតាំងនៅបូរីសាហូ ផ្ទះលេខ ៥២-៥៤A                                       ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
・សាខាប្រចាំខេត្តកោះកុង មានទីតាំងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ឃ. តម្លៃសេវារដ្ឋបាលឬអាករ ※ក្រៅពីតម្លៃដាក់ពាក្យស្នើសុំ ត្រូវចំណាយ៤ដុល្លារបន្ថែមសំរាប់តម្លៃថតរូប

・អាយុចាប់ពី ០ឆ្នាំដល់៥ឆ្នាំ: តម្លៃ៨០ដុល្លារ
・អាយុចាប់ពី ៦ឆ្នាំឡើងទៅ: តម្លៃ១០០ដុល្លារ

ង. រយៈពេលប្រគល់លិខិតឆ្លងដែន

・ក្រោយដាក់ពាក្យស្នើសុំ ប្រហែល១ខែ

ច. ការទទួលលិខិតឆ្លងដែន

・ត្រូវភ្ជាប់ជាមួយនូវវិក័យប័ត្របង់ប្រាក់ ដើម្បីប្រគល់ និង ទទួលយកលិខិតឆ្លងដែនមកវិញ

ឆ. ចំពោះបែបបទស្នើសុំលិខិតឆ្លងដែនអាចអោយក្រុមហ៊ុនទេសចរណ៍រត់ការ ប៉ុន្តែសមីខ្លួនក៏ចំាបាច់              ត្រូវទៅនាយកដ្ឋានលិខិតឆ្លងដែនជាមួយគ្នាដែរ។

ជ. ចំពោះពត៌មានថ្មីៗសូមចូលទៅកាន់គេហទំព័រនាយកដ្ឋានលិខិតឆ្លងដែន

 

២. ទិដ្ឋាការ

ទិដ្ឋាការប្រទេសជប៉ុន គឺជាទិដ្ឋាការបញ្ជាក់ថា បុគ្គលនោះអាចឆ្លងដែនចូលប្រទេសជប៉ុនបានរឺក៏មិនបានស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ត្រួតពិនិត្យលើឯកសាររួចទើបប្រគល់ទិដ្ឋាការ។ប្រភេទនៃទិដ្ឋាការមានលក្ខណះខុសគ្នាទៅតាមរយះពេលស្នាក់នៅ និង គោលបំណងចូលប្រទេសជប៉ុន។

≪នីតិវិធីនិងបែបបទសុំទិដ្ឋាការទេសចរណ៍≫ (ទិន្នន័យខែកក្កដាឆ្នាំ២០១៦)                                       (ចំពោះគោលបំណងទេសចរណ៍ទៅកាន់ប្រទេសជប៉ុនអាចស្នាក់នៅអំឡុងពេល៩០ថ្ងៃ                               បើសិនរាល់ការចំណាយទាំងអស់ជាបន្ទុកសមីខ្លួន)                               គេហទំព័រ: http://www.kh.emb-japan.go.jp/consular/visa/visa%20documents-k2.pdf

ក. សុពលភាព

・ក្រោយថ្ងៃចេញទិដ្ឋាការរយះពេល៣ខែ ហើយទិដ្ឋាការមិនអាចពន្យាសុពលភាពបានឡើយ។

ខ. ឯកសារសំរាប់សុំទិដ្ឋាការគោលបំណងទេសចរណ៍

១១១

※ចំណាំ

・ឯកសារដែលត្រូវប្រគល់ត្រូវមានសុពលភាពរយះពេល៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ឆេទ                         ដែលមាននៅលើឯកសារ។ ចំពោះឯកសារដែលមានបញ្ជាក់ថ្ងៃផុតសុពលភាពត្រូវប្រគល់                       ក្នុងអំឡុងពេលមានសុពលភាព។
・ឯកសារដែលបានប្រគល់ទៅស្ថានទូតពេលដាក់ពាក្យ ស្ថានទូតមិនប្រគល់ជូនវិញឡើយ                         លើកលែងតែលិខិតឆ្លងដែនតែ១ប៉ុណ្ណោះ។
・បែបបទនៃការដាក់ពាក្យត្រូវធ្វើឡើងមុនថ្ងៃចេញដំណីរពីរសប្តាហ៍។

គ. ទីតាំងសុំទិដ្ឋាការ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា (ម៉ោងដាក់ពាក្យសុំ ៨:០០~១២:០០)

・សមីខ្លួនត្រូវទៅស្ដានទូតសុំទិដ្ឋាការដោយផ្ទាល់ (មិនអាចអោយអ្នកដ៏ទៃទៅជំនួស ឬ                             ផ្ញើតាមប្រៃសណីយ៍ឡើយ)។
・ពេលចូលក្នុងស្ថានទូតចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះក្នុងបញ្ជីអ្នកចូល                         ស្ថានទូតដូច្នេះត្រូវយកអត្តសញ្ញាណប័ណ្ណទៅជាមួយផង។

ផែនទី

map-300x200

・ទីតាំង: ផ្លូវ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន                                           ភ្នំពេញព្រះរាជាណាចក្រកម្ពុជា
・ទូរស័ព្ទលេខ: ០២៣-២១៧១៦១~៤
・ម៉ាស៊ីនហ្វាក់លេខ: ០២៣-២១៦១៦២
・អ៊ីម៉ែល: consular.jpn@pp.mofa.go.jp                                                                                     គេហទំព័រ: http://www.kh.emb-japan.go.jp/index-e.htm

ឃ. តម្លៃទិដ្ឋាការ

ទិដ្ឋាការធម្មតា: ១១ម៉ឺនរៀល (ទឹកប្រាក់ត្រូវបង់ជាលុយរៀល)
*ករណីស្ថានទូតគ្មានលុយរាយ សូមប្រគល់ទឺកប្រាក់អោយគ្រប់តាមចំនួនកំណត់
*វិក័យប័ត្របង់ប្រាក់ប្រើម្តងទៀតនៅពេលទៅទទួលទិដ្ឋាការ ដូច្នេះត្រូវរក្សារទុកកុំអោយបាត់

ង. រយៈពេលប្រគល់ទិដ្ឋាការ

・រយះពេល៧ថ្ងៃនៃថ្ងៃធ្វើការ
・ម៉ោងទទួលឯកសារ ១៤:០០~១៦:៣០

ច. ការទទួលទិដ្ឋាការ

លើវិក័យប័ត្របង់ប្រាក់ដែលទទួលបានពេលដាក់ពាក្យសុំទិដ្ឋាការ មានសរសេរថ្ងៃទៅទទួល ដូច្នេះ
ពេលទៅយកទិដ្ឋាការអ្នកដាក់ពាក្យសុំ ត្រូវទៅដោយផ្ទាល់និងយកបង្កាន់ដៃនោះទៅជាមួយផង។