តូក្យូគឺជាទីក្រុងនៃប្រទេសជប៉ុន ហើយក៏ជាចំនុចស្នូលនៃតំបន់សេដ្ឋកិច្ច នយោបាយ និង វប្បធម៌។
តូក្យូមិនត្រឹមតែជាទីក្រុងដ៏ធំដែលសំបូរទៅដោយអគារថ្មីៗប៉ុណ្ណោះទេ ថែមទាំងមានអគារប្រវត្ថិសាស្ត្រ
អគារប្រពៃណី និង របៀបរបបរស់នៅ ដែលអាចប្រទះឃើញគ្រប់ទីកន្លែង។
១. ប៉មតូក្បូ (តូក្យូថៅវើ Tokyo Tower)
ប៉មតូក្បូគឺជាប៉មរលកវិទ្យុកំពស់៣៣៣ម៉ែត្រ ដែលទទួលការពេញនិយម
បំផុតនៅប្រទេសជប៉ុន។ ប៉មតូក្បូមានទីតាំងឃ្លាំមើលសំខាន់
កំពស់១៥០ម៉ែត្រនិងទីតាំងឃ្លាំមើលពិសេសកំពស់២៥០ម៉ែត្រដែលអាច
សំឡឹងមើលទេសភាពទីក្រុងតូក្យូទាំងមូលគ្រប់ជ្រុង៣៦០ដឺក្រេ។
ពេលអាកាសធាតុល្អ អាចមើលឃើញដល់ភ្នំហ្វូជិ។ ភ្លើងពណ៌បំភ្លឺប៉ម
តូក្បូនាពេលយប់ពិតជាស្រស់ស្អាត ហើយមានការផ្លាស់ប្តូរពណ៌ទៅ
តាមរដូវក្តៅនិងរដូវរងារ។ បើសិនមើលចុះក្រោមពីទីតាំងឃ្លាំមើល
សំខាន់កំពស់១៥០ម៉ែត្រតាមរយះ “កញ្ចក់មើលទៅក្រោម
(Look Down Window)”នោះនឹងមានអារម្មណ៍ព្រឺព្រួចសប្យាយរីករាយ។
នៅខាងក្រោមប៉មតូក្យូ (Foot Town) មានហាងលក់វត្ថុអនុស្សាវរីយ៍និង
ហាងលក់អាហារសំរន់។
<មធ្យោបាយធ្វើដំណើរ> ពីស្តានីយ៍រថភ្លើង (Oedo Line Akabanebashi Station) រយះពេល៥នាទី
<តំលៃចូលទស្សនា> ទីតាំងឃ្លាំមើលសំខាន់ ៩០០យ៉េន (+ទីតាំងឃ្លាំមើលពិសេស ថែម៧០០យ៉េន)គេហទំព័រ: http://www.tokyotower.co.jp/eng/
២. ប៉មតូក្យូស្កាយទ្រី (ស្កាយទ្រីថៅវើ Tokyo Skytree Tower)
ប៉មតូក្យូស្កាយទ្រីគឺជាប៉មរលកវិទ្យុកំពស់៦៣៤ម៉ែត្រ ហើយត្រូវបាន
ចុះក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស (Guiness) ជាប៉ម
ខ្ពស់ជាងគេបំផុតលើពិភពលោកនាឆ្នាំ២០១១។ ប៉មស្កាយទ្រីមានទីតាំង
ឃ្លាំមើលថេនបូណ៍ឌិក (Tembo Deck) កំពស់៣៥០ម៉ែត្រ និង ទីតាំងឃ្លាំ
មើលកៃរ៉ូ (Tembo galleria) កំពស់៤៥០ម៉ែត្រ។ ទីតាំងឃ្លាំមើលកៃរ៉ូ
(Tembo galleria) មានរាងជាបំពង់ទីបព័ទ្ឋដោយផ្ទាំងកញ្ចក់គ្រប់
ជ្រុង៣៦០ដឺក្រេ ធ្វើអោយអ្នកទស្សនាមានអារម្មណ៍ដូចដើរមើលទេសភាព
លើលំហអាកាស។ នៅខាងក្រោមប៉មតូក្យូស្កាយទ្រីគឺជាទីក្រុងតូក្យូស្កាយទ្រី
(Tokyo Skytree Town)ដែលមានទំហំធំ។ ហាងលក់វត្ថុសិប្បកម្មតាម
បែបប្រពៃណីជប៉ុននិងភោជនីយដ្ឋានមានជាង៣០០ទីតាំង។ លើសពីនេះ
ទៀតមានកន្លែងកំសាន្តដូចជាពិភពបាតសមុទ្រ (Sumida Aquarium)
ព្រមទាំងកន្លែងមើលភពនិងផ្កាយ (Planetarium) ជាដើម។
<មធ្យោបាយធ្វើដំណើរ>
ពីស្តានីយ៍រថភ្លើង Tokyo Metro Hanzomon Line Oshiage Station (Skytree)
<តំលៃចូលទស្សនា>ទីតាំងឃ្លាំមើលថេនបូណ៍ឌិក ២,០៦០យ៉េន (+ទីតាំងឃ្លាំមើលកៃរ៉ូ ថែម១,០៣០យ៉េន)
គេហទំព័រ: http://www.tokyo-skytree.jp/en/
៣. អាសាក់គឹសាក់ (Asakusa)
អាសាក់គឹសាក់ គឺជាតំបន់ទេសចរណ៍ដែលទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្លៀវទេសចរណ៍បរទេស។
ក. វត្តសូសេនជី (Sensoji Temple)
វត្តសូសេនជី គឺជាវត្តអារាមដ៏ចំណាស់បំផុតនៅទីក្រុងតូក្យូ បង្កើត
ឡើងក្នុងឆ្នាំ៦២៨។ ក្នុង១ឆ្នាំៗ មានអ្នកមកបួងសួងជនជាតិជប៉ុន
និងបរទេសប្រមាណ៣០០០ម៉ឺននាក់។ រូបបដិមាករដែលតម្កល់នៅ
ទីនោះ គឺព្រះនាម Avalokiteśvara។ សាលធំរឺហុនតូ
(Main temple building) និងប្រាសាទ៥ជាន់ រឺ ហ្គុយឺណុតូ
(Five-Storied pagoda) គឺតំណាងស្ថាបត្យកម្មបែបព្រះពុទ្ឋសាសនា។
ខ. ផ្លូវ (Nakamise Street)
Nakamise Street មានប្រវែងប្រមាណ២៥០ម៉ែត្រ ចាប់ពីក្លោងទ្វារកាមិណារីម៉ុន រឺ ទ្វាររន្ទះ
(Kaminarimon) រហូតដល់វិហារ។នៅសងខាងផ្លូវមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ នំ និង
ទំនិញច្រើនមុខទៀត ប្រមាណ៩០តូបស្ទាយបែបជប៉ុនតំរៀបគ្នាជាជួរ។
គ. ក្លោងទ្វារកាមិណារីម៉ុនរឺទ្វាររន្ទះ (Kaminarimon)
នៅខាងស្តាំតំកល់រូបសំណាក់ព្រះពាយ នៅខាងឆ្វេងតំកល់រូប
សំណាក់ព្រះរន្ទះ ដើម្បីការពារនិងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ។
នៅចំកណ្តាលក្លោងទ្វារមានព្យួរចង្កៀងគោមពណ៌ក្រហមដ៏ធំមួយ
ដែលមានកំពស់៣.៩ម៉ែត្រ និង ទំងន់៧០០គីឡូក្រាម។ នៅចំពីមុខ
ក្លោងទ្ទារកាមិណារីម៉ុនតែងតែមានភ្លៀវទេសចរណ៍ប្រមូលផ្តុំគ្នានិង
មានសភាអ៊ូអរជានិច្ច។
ឃ. មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌អាសាក់គឹសាក់(Asakusa culture tourist information center)
ជាអគារផ្តល់ពត៌មានទេសចរណ៍ ដែលមានទីតាំងស្ថិតនៅចំពីមុខក្លោងទ្វារកាមិណារីម៉ុន។
ទីនោះមានកន្លែងផ្តល់ពត៌មានសំរាប់៤ភាសាគឺ ភាសាជប៉ុន ភាសាអង់គ្លេស ភាសាចិន និង
ភាសាកូរ៉េ។ ក្នុងអគារនោះទៀតសោតក៏មានសេវាអ៊ិនធឺណេតដោយឥតគិតថ្លៃ (Free Wifi)
និងកន្លែងប្តូរប្រាក់ផងដែរ ។
ង. សួនកំសាន្តហាណាយ៉ាស៊ីគិ (Hanayashiki)
សួនកំសាន្តហាណាយ៉ាស៊ីគិ គឺជាសួនកំសាន្តដ៏ចំណាស់ជាងគេបំផុតនៅប្រទេសជប៉ុន។
រ៉ូល័រ ខុស្ទើរ(Roller Coaster) ដែលរត់ប្រកៀកស្ទើរតែប៉ះទៅនឹងជញ្ជាំងផ្ទះរបស់ប្រជាជន
គឺពេញនិយមជិះ។
៤. សួនឧអេណុ (Ueno Park)
សួនសត្វឧអេណុជាកន្លែងដែលមនុស្សគ្រប់គ្នាចូលចិត្ត និង ជាកន្លែង
ដែលល្បីឈ្មោះសំរាប់មើលផ្កាសាកុរ៉ារីកតាំងពីសម័យអេដុមកម្លេះ។
ទីនោះមានអគារវប្បធម៌ជាច្រើនដូចជាសារមន្ទីរសិល្បៈគំនូរជាតិ
លោកខាងលិច (The National Museum of Western Art) និង
សារៈមន្ទីរជាតិតូក្យូ (Tokyo National Museum) ក្រៅពីនេះមាន
សួនឧអេណុ (Ueno Zoo Garden) ដ៏មានប្រជាប្រិយភាពនិងល្បីឈ្មោះ
ខាងសត្វខ្លាឃ្មុំផាន់ដា (Panda) ផងដែរ។ លើសពីនេះ នៅមានសត្វកវែង (Giraffe)
សត្វកង់ហ្គូរ៉ូ (Kangaroo) សត្វផេនគ្វីន (Penguin)ជាដើម។ ហើយអាចជិះទូកលេង
នៅស្រះទឺកស៊ីណុបាស្យឹណុអិកេ (Shinobazunoike)។
៥. វិមានអធិរាជជប៉ុន (Imperial Palace)
ជំនាន់អេដុ មានប្រាសាទមួយឈ្មោះថាប្រាសាទអេដុ (Edo Castle)
ដែលជាកន្លែងស្នាក់នៅរបស់សេនាប្រមុខសូហ្គឺន Shogun។
បច្ចុប្បន្នជាកន្លែងស្នាក់នៅរបស់អធិរាជជប៉ុន។ តំបន់ប្រាសាទ
អេដុបន្សល់ទុកនូវកេរ្ត៍តំណែលជាច្រើន ដែលអាចអោយយើង
ទស្សនាបានយ៉ាងរីករាយ។ ឆិដុរិហ្គាហ្វូឆិ (Chidorigafuchi)
ជាកន្លែងមើលផ្កាសាកុរ៉ាដ៏ល្បីឈ្មោះ។
៦. កន្លែងប្រកួតស៊ូមូ(Ryogoku Kokugikan) និង សារះមន្ទីរអេដុតូក្យូ (Edo-Tokyo Museum)
ក. រ្យូហ្គុគឹកុគឹហ្គិកាន់
រ្យូហ្គុគឹ ត្រូវបានគេស្គាល់ជាតំបន់ស៊ូមូ តាមផ្លូវពេលខ្លះអាចមើលឃើញស៊ូមូផងដែរ។ នៅកុគឹហ្គិកាន់
ក្រៅពីប្រារព្វកម្មវិធីប្រកួតស៊ូមូ ក៏មានប្រារព្វកម្មវិធីប្រគុំតន្ត្រីផងដែរ។
ខ. សារះមន្ទីរអេដុតូក្យូ
សម័យអេដុគឺជា “សម័យសាមូរ៉ៃ” ពេលនោះ តូក្យូត្រូវបានគេ
ហៅថាអេដុ។សភាពទីក្រុងអេដុ ចាប់ពី១៥០ឆ្នាំដល់៤០០ឆ្នាំមុន
ជីវភាពរបស់សាមូរ៉ៃនិងប្រជារាស្ត្រសាមញ្ញ ជាដើមត្រូវបានបង្ហាញ
ដោយវត្ថុសិប្យនិម្មិតទ្រង់ទ្រាយធំនៅក្នុងសារះមន្ទីរអេដុតូក្យូ។
<មធ្យោបាយធ្វើដំណើរ>
ពីស្តានីយ៍រថភ្លើង Oedo Line Ryogoku Station
<តំលៃចូលទស្សនា> ៦០០យ៉េន
គេហទំព័រ: https://www.edo-tokyo-museum.or.jp/en/
៧. អុដៃបាក់ (Odaiba)
ជាតំបន់សំបូរទៅដោយកន្លែងកំសាន្តជាច្រើន ដែលអាចកំសាន្តជាមួយក្រុមគ្រួសារបានពេញមួយថ្ងៃ។
ក. Palette-town, AQUA CiTY ODAIBA, DiverCity Tokyo
សុទ្ឋតែជាអគារលក់ទំនិញដែលសំបូរទៅដោយទីតាំងគ្រប់ប្រភេទ
ដូចជាហាងពេញនិយមហាងលក់ទំនិញគ្រប់ប្រភេទអាហារដ្ឋាន
ភោជនីយដ្ឋានដែលអាចសប្បាយរីករាយក្នុងការទិញទំនិញពេញ
មួយថ្ងៃ។ នៅផាឡេតថោន (Palette-town) មានកន្លែងជិះកន្ត្រក់
យោងខ្នាតធំនៅអាក្វ័រស៊ីធីអូដាយបាក់ (AQUA CiTY) មាន
រោងគុន និង នៅដាយវើស៊ីធីតូក្យូ (DiverCity Tokyo)
មានមនុស្សយន្តដ៏ធំឈ្មោះហ្គាន់ដាំ។
ខ. មិរ៉ៃកាន់ Miraikan (សារមន្ទីរជាតិនៃវិទ្យាសាស្រ្តច្នៃប្រឌិតនិងភាពរឺកចំរើន)
មានដាក់បង្ហាញបច្ចេកវិទ្យាអវកាសដែលអាចដកបទពិសោធន៍បាន និង អាចយល់ដឹងពី
មនុស្សយន្តដែលជាបច្ចេកវិទ្យាចុងក្រោយផងដែរ។ ក្រៅពីនេះនៅមានដូមសៀធ័រ (Dome Theater)
ដែលជាកន្លែងមើលភពនិងផ្កាយ (Planetarium) ។
គ. កន្លែងងូតទឹកអូអេដុអុនសេន ម៉ូណូហ្គាតារី (Ooedo-Onsen Monogatari)
នៅទីក្រុងតូក្យូក៏អាចដកបទពិសោធន៍ជាមួយកន្លែងងូតទឹកអុនសេនបានដែរ។ ក្នុងអគារនៃកន្លែងងូតទឹកអុនសេនដែលត្រូវបានសាងសង់បែបសួនជប៉ុននោះមានកន្លែងដែលអាចត្រាំ
ជើងទឹកក្តៅ (Footbath)និងកន្លែងងូតទឹកស្រាត(ក្នុងបន្ទប់និងក្រៅបន្ទប់)ផងដែរ។
៨. ឧស្យានកំសាន្តតូក្យូឌីហ្សឹនីរីស៊ត
ឧស្យានកំសាន្តតូក្យូឌីហ្សឹនីរីស៊តគឺជានគរសុបិន្តមួយ ដែលអាចអោយ
កុមារនិងមនុស្សពេញវ័យសប្បាយបានពេញមួយថ្ងៃ។ជារៀងរាល់ថ្ងៃមាន
ការសំដែងតាមក្បួនដង្ហែរយ៉ាងអធិកអធមពីតួអង្គឌីហ្សឹនី ដូចនេះ
គួរតែមើល។
ក. ឧទ្យានកំសាន្តតូក្យូឌីហ្សឹនីឡេន
ប្រាសាទស៊ិនដេរ៉ូឡាជាចំនុចកណ្តាលក្រៅពីនេះមានគុនឌីហ្សឹនីនិងមានតួអង្គផ្សេងទៀតនៅតាមតំបន់សំខាន់ៗទាំង៧ ហើយតំបន់នីមួយៗមានឧបករណ៍រឺល្បែងកំសាន្ត (Attraction) ផ្សេងៗគ្នាគួរអោយរីករាយ។
ខ. ឧទ្យានកំសាន្តតូក្យូឌីហ្សឹនីស៊ី
ឧទ្យានកំសាន្តទាំងមូលគ្រប់ដណ្តប់ដោយទឹក១/៥ លក្ខណៈពិសេសគឺឧបករណ៍រឺល្បែងកំសាន្ត (Attraction) ដែលទាក់ទងទៅនឹងសមុទ្រ។
<មធ្យោបាយធ្វើដំណើរ> ពីស្តានីយ៍រថភ្លើង Keiyo Line Maihama Station
※ពត៌មានលំអិតដូចជាតំលៃចូលទស្សនាជាដើម សូមចូលមើលគេហទំព័រដើមរបស់តូក្យូឌីហ្សឹនីរីស៊ត
គេហទំព័រ: http://www.tokyodisneyresort.jp/en/tdl/