ក្យូតុ

ក្យូតុជារាជធានីកាលពីសម័យបុរាណ។ ក្យូតុក៏ជាទីក្រុងប្រវត្តិសាស្ត្រ ដែលមានការរីកចំរើនខាងវិស័យ
ឧស្សាហកម្ម សាសនា វប្បធម៌និងជារាជធានីជប៉ុនដែលរុងរឿងជាងមួយពាន់ឆ្នាំមកហើយ។ ប្រាសាទ វត្ត
និង វិហារសិនតូចំនួនដប់ប្រាំពីរនៅក្យូតុ ត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកជា 『សម្បត្តិវប្បធម៌
នៃទីក្រុងក្យូតុដ៏ចំណាស់ (Historic Monuments of Ancient Kyoto)』ក្នុងឆ្នាំ១៩៩៤។ នៅក្យូតុសំបូរទៅដោយ
វត្ថុសិប្បកម្មបែបប្រពៃណីដែលចាក់ឬសជាប្រវត្តិសាស្ត្រជាច្រើនដូចជានិស្សីជីន (Nishijin silk fabrics)
យឹហ្សេនហ្សូមិ (Yuzen dyeing) និង គិយូមិហ្សឹកយ៉ាគិ (Kyoto style ceramic art) ។ ជាងនេទៅទៀត ក្យូតុជា
ទីក្រុងដែលមានភាពទាក់ទាញនិងមានទេសភាពស្រស់ស្អាតទៅតាមរដូវកាលនានិទាឃរដូវមានផ្កាសាកុរ៉ា
សរទៈរដូវមាន
ស្លឹកឈើប្រែពណ៌។

១. វត្តគិយុមិស្យឹ Kiyomizu Temple (តំបន់ហិហ្គាស៊ិយ៉ាម៉ា) *បេតិកភ័ណ្ឌពិភពលោក*   

វត្តគិយុមិយ្យឹ ជាវត្តបែបព្រះពុទ្ឋសាសនាដែលបានកសាងឡើងក្នុងឆ្នាំ៧៧៨។

គិយុមិយ្យឹណុប៊ឹតាយ
គិយុមិយ្យឹណុប៊ឹតាយ

ក. គិយុមិយ្យឹណុប៊ឹតាយ (Kiyomizu-no-Butai)

ជាភាសាជប៉ុនមានន័យថា លោតចុះទៅក្រោមពីគិយុមិយ្យឹណុប៊ឹតាយ
ដែលជាទ្រឹស្តីចង់បង្ហាញពីការសំរេចចិត្តដ៏សំខាន់ក្នុងការធ្វើអ្វីមួយ។
ទ្រឹស្តីនេះកើតចេញពី ហុនតូណុប៊ឹដាយ (Stage of the main hall)
ដែលមានឈ្មោះល្បី ត្រូវបានកសាងលយចេញពីចង្កេះភ្នំដែលសសរ
១៣៩ដើមបានផ្គុំឡើងដោយមិនប្រើដែកគោលសូម្បីមួយ។
ប៊ឹតាយ (Stage) មានកំពស់ប្រហែល១៣ម៉ែត្រ ដែលអាចសំឡឹងមើល
ទេសភាពទីក្រុងក្យូតុពីប៊ឹដាយ។

ខ. អុតុវ៉ាណុថាគិ រឺ ទឹកជ្រោះអុតុវ៉ា (Waterfall of Otowa)

នៅខាងក្រោម “ហុនតូណុប៊ឹដាយ” មានទឹកជ្រោះដ៏តូច៣ជួរ ដែលមួយជួរៗមានអត្តន័យថា
「អាយុយឺនយូរ」 「ស្នេហាជោគជ័យ」「ចំណេះវិជ្ជារីកចំរើន」 លឺថាក្នុងចំណោមនោះអាចជ្រើសរើសយកមួយពេលផឹករួចនឹងទទួលបានលាភ។ បើលោភលន់ផឹកលើសពីពីរ នោះលាភនឹងបាត់បង់ម្តងបន្តិចៗ។

គ. វិហារម្ចាស់ដីបែបស៊ិនតូ រឺ ជិស្សឹយីនចាក់ (Jishu-jinja Shrine)

ជាវិហារដ៏តូចមួយ ស្ថិតនៅឆ្ងាយពីប៊ឹតាយបន្តិច ដែលមានឈ្មោះល្បីជាវិហារភ្ជាប់និស្ស័យ។ ទីនោះមានថ្មទស្សទាយពីគូស្នេហ៍ បើបិទភ្នែកដើរពីថ្មម្ខាងទៅកាន់ថ្មម្ខាងទៀតដល់ នោះជំនឿថា ស្នេហានឹងសំរេចបានដូចបំណង។

គេហទំព័រ: http://www.kiyomizudera.or.jp/en/

 

វត្តឃីងកាគឹជិ
វត្តឃីងកាគឹជិ

២. វត្តឃីងកាគឹជិ (ឈ្មោះជាផ្លូវការថា វត្តរ៉ុគឹអុនជិ Rokuon-ji Temple ) (គីតាឃឹ)                                            *បេតិកភ័ណ្ឌពិភពលោក*

វត្តឃីងកាគឹជិ (Kinkaku-Ji) ត្រូវបានកសាងឡើងក្នុងឆ្នាំ១៣៩៧ មានឈ្មោះ
ហៅក្រៅថាសារីដេន (កន្លែងតំកល់ឆ្អឹងព្រះពុទ្ឋ)។ រចនាបទ៣ជាន់ ដែល
ជាន់ទី២ និង ទី៣ ត្រូវបានបិទសន្លឹកមាសពីលើអឹរឹស្សិ (ថ្នាំលាប)។ ទម្ងន់
សរុបរបស់មាសគឺ ប្រហែល២០គីឡូក្រាម។នៅលើដំបូលមានដាក់តាំងរូប
សត្វបក្សីហូរអូពណ៌មាស Hōō (Phoenix) ដែលជាសត្វបក្សីក្នុងរឿងព្រេង
របស់ប្រទេសចិន។នៅខាងក្នុងវត្តឃីងកាកឹជិ មិនអនុញ្ញាតបើកអោយ
ចូលជាសាធារណៈឡើយ។ បើមើលពីឧទ្យានដ៏ពិសេសនាសម័យមឹរ៉ូម៉ាឈិ
(Muromachi Period)នឹងឃើញរូបភាពវត្តឆ្លុះនៅលើផ្ទៃទឹកស្រះ ហើយបើ
មើលពីបន្ទប់តែដែលស្ថិតនៅលើកូនភ្នំ និង កន្លែងដ៏ទៃទៀតក៏អាច
រីករាយជាមួយទិដ្ឋភាពគ្រប់ជ្រុងជ្រយនៃវត្តផងដែរ។ ជាពិសេសឃីងកាកឹជិ
ដែលចាំងផ្លាតទៅលើផ្ទៃស្រះទឹកឈ្មោះក្យូកុឈិ (Kyōkochi) ត្រូវបានគេ
ហៅថា “ឃីងកាកឹជិបច្រាស់ (inverted image of Kinkaku)” រូបភាពនោះពិត
ជាស្រស់ស្អាត ព្រមទាំងជាកន្លែងថតរូបដ៏ល្អផងដែរ។ វត្តឃីងកាកឹជិ ក៏ជា
កន្លែងល្បីឈ្មោះខាងស្លឹកឈើប្រែពណ៌។
(អាចគយគន់ស្លឹកឈើប្រែពណ៌ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ ដើមខែធ្នូ)

 

ហ្វឹស៊ីមិអិណារិថៃហ្សា
ហ្វឹស៊ីមិអិណារិថៃហ្សា

៣. ហ្វឹស៊ីមិអិណារិថៃហ្សា Fushimi-Inari Taisha (តំបន់ហ្វឹស៊ីមិ)  

ហ្វឹស៊ីមិអិណារិថៃហ្សា ត្រូវបានកសាងឡើងក្នុងឆ្នាំ៧១១។ ហុងហ្គឺសរុប
នៃវិហារអិណារិ ទូទាំងប្រទេសមានចំនួន៣០០កន្លែងដែលភាគច្រើន
ហៅថា “អូអិណារិសាន់”។ អូអិណារិសាន់គឺជាសត្វកញ្ជ្រោងរបស់ទេព្តា
(កញ្ជ្រោងស)។ គេមានជំនឿថាជាទេព្តារកស៊ីមានបាន និង ទេព្តា
កសិផល ហើយត្រូវបានជ្រើសរើសជាកន្លែងទេសចរណ៍ពេញនិយម
លេខ១ សំរាប់ភ្ញៀវបរទេសដែលមកលេងជប៉ុនក្នុងឆ្នាំ២០១៥។

ក. ក្លោងទ្វារ១០០០ដើម រឺ សេនបន់ថូរី (Thousands of torii gates)  

ផ្លូវទៅកាន់អូខឹមិយ៉ា (Okumiya) មានប្រវែង៧០ម៉ែត្រ ព្រមទាំងមានក្លោងទ្វាតំរៀបគ្នាទៅកាន់
អូឃឹមិយ៉ាពណ៌ក្រហមជាច្រើន ហើយត្រូវបានកសាងឡើងក្នុងន័យជាក្លោងទ្វារសំរាប់តភ្ជាប់ពីឋានមនុស្សទៅឋានទេព្តា។នៅហ្វឹស៊ីមិអិណារិថៃហ្សា មានក្លោងទ្វារថូរី (torii) ចំនួនប្រហែល១០០០០ដើម បូករួមទាំងក្លោងទ្វារ១ពាន់។ ក្លោងទ្វារថូរី  ទាំងអស់នេះសុទ្ឋតែបានពីបច្ច័យ ដែលនៅខាងក្រោយក្លោងទ្វារនេះទៀតសោតមានសរសេរឈ្មោះបុគ្គលរឺក្រុមហ៊ុនដែលផ្តល់បច្ច័យ។ ក្រោយពីធ្វើការបួងសួងទៅកាន់ថៃហ្សាហើយ បើសិនបានសំរេច បុគ្គលនោះនឹងផ្តល់បថ្ច័យជាក្លោងទ្វារថូរី សំរាប់ថ្លែងអំណរគុណ។ នេះជាទំនៀមទំលាប់តាំងពីសម័យអេដុមកម្លេះ។

គេហទំព័រ: https://www.inari.ne.jp/en/

៤. វិហារសានយឺសានហ្គេនដូរ (Sanjusangendo Hall)                                                                                  (ឈ្មោះជាផ្លូវការ:រ៉េនហ្គេអូអីន Rengeōin)(តំបន់ហិហ្គាស៊ិយ៉ាម៉ា)

វិហារសានយឺសានហ្គេនដូរ ត្រូវបានកសាងឡើងក្នុងឆ្នាំ១១៦៤
ក្រោយពីភ្លើងឆេះ ត្រូវបានកសាងម្តងទៀតក្នុងឆ្នាំ១២៦៦។ វិហារដ៏វែងមានប្រវែង១២០ម៉ែត្រ ហើយទទួលនាមជាសំណង់ ធ្វើពីឈើដែលវែងជាងគេលើសកលលោក។មើលចំពីមុខចន្លោះ ពីសសរមួយទៅសសរមួយទៀតគឺមានចំនួន៣៣ចន្លោះ ដូច្នេះ ត្រូវបានគេដាក់ឈ្មោះថាជា “វិហារសានយឺសានហ្គេនដូរ”

ក. សេនយឹកាន់ណុនរឺព្រះព្រះហស្ថ១ពាន់ (Thousand-handed Kannon)  

提供:妙法院 (photo from Myōhō-in)
提供:妙法院 (photo from Myōhō-in)

ឈ្មោះជាផ្លូវការគឺ យឹអិឈិម៉េនសេនហ្សឹសេនហ្គាន់កាន់ហ៊្សេអន់រឺព្រះព្រះភ័ក្ត្រ១១ព្រះហស្ថ១ពាន់ព្រះនេត្រ១ពាន់ (Eleven faces thousand hand thousand eye Kannon)  លើព្រះកេសមានព្រះកេស១១ ព្រះហស្ថទាំងសងខាងមានព្រះហស្ថ៤០ ហើយព្រះហស្ថ១អាចជួយពិភពលោក២៥ ដូច្នេះត្រូវបានគេព្រះនាមថាកាន់ណុន (ព្រះព្រះហស្ថ១ពាន់)។ នៅក្នុងវិហារ ត្រង់ចំនុចកណ្តាលមានរូបបដិមាករសេនយឹកកាន់ណុង(ព្រះព្រះហស្ថ១ពាន់)ហើយសងខាងមានតម្កល់រូបដិមាករខាងឆ្វេង៥០០អង្គ ខាងស្តាំ៥០០អង្គសរុប១០០១អង្គ។ មើលទៅព្រះភ័ក្ត្រហាក់ដូចៗគ្នា ប៉ុន្តែបើយកចិត្តទុកដាក់មើលបន្តិចនោះនឹងឃើញព្រះភ័ក្ត្រមួយអង្គមួយអង្គខុសៗគ្នា ហើយប្រហែលជាអាចស្វែងរកឃើញព្រះភ័ក្ត្រដែលដូចមិត្តភក័្តយើងផងក៏មាន។

 

៥. វត្តប្យូដូអ៊ីន (Byodoin Temple) វិហារបក្សីហូរអូ Hoo-do (Phoenix Hall)(ទីក្រុងអុជិ)                              *បេតិកភ័ណ្ឌពិភពលោក*    

វត្តប្យូដូអ៊ីន
វត្តប្យូដូអ៊ីន

វត្តប្យូដូអ៊ីន ត្រូវបានកសាងឡើងក្នុងឆ្នាំ១០៥៣ ដោយអភិជននៃសម័យ
ហេយអាន់។ ខាងក្នុងមានតំកល់រូបព្រះអាមិដាញ៉ូរ៉ៃ (Amida Nyorai)
(Amitabha Tathagata) ។ពេលនោះ ក្រោយពេលព្រះពុទ្ឋចូលនិពាន្វ
ឆ្លងកាត់មួយរយះការបង្រៀនរបស់ព្រះពុទ្ឋមានការចុះខ្សោយ លើលោក
មានការច្របូកច្របល់ ការគិតថាអុសាកាសាម៉ា(ព្រះពុទ្ឋ)នឹងឱនថយ
មានកាន់តែច្រើនឡើងៗ ហើយមនុស្សជាច្រើនរស់នៅមិនស្ងប់។
ដូច្នេះហើយវិហារបក្សីហូរអូ (Hoo-do or Phoenix Hall) នេះត្រូវបាន
កសាងឡើងនៅឋានមនុស្សជាការបង្ហាញនៃការកកើតជាថ្មីនៃ)
ឋានសួគ៌ហ្គូគឹរ៉ាគឹ (Gokuraku) ។ វិហារហូរអូត្រូវបានកសាងនៅចំពាក់កណ្តាលស្រះជា
“រូបរាងសត្វបក្សីត្រដាងស្លាបចុះទំ”បង្ហាញពីវិមានអណ្តែតលើស្រះទិព្វនៃឋានសួគ៌។ (សត្វបក្សីហូរអូជាសត្វបក្សីក្នុងរឿងព្រេងតំណាងអោយសំណាងល្អ) អគាររចនាបែបស៊ិនឌេនសឹហ្គឹរីបង្ហាញពីវប្បធម៌អភិជន។ ហើយរចនាបទដូចរូបនៅក្នុងកាក់១០យ៉េនជប៉ុន។ នៅលើដំបូលមានរូបសត្វហង្សមយូរ៉ាមួយគូ មានរចនាបទដូចរូបនៅពីក្រោយក្រដាសប្រាក់១០០០០យ៉េនជប៉ុន។លើសពីនេះទៅទៀតនៅទីនោះមានដើមឈើដែលមានអាយុជាង២៨០ឆ្នាំ ដែលនៅចន្លោះចុងខែមេសានិង ដើមខែឧសភាជាកន្លែងល្បីឈ្មោះក្នុងការមើលផ្កាហ្វូជិដ៏ស្រស់ស្អាត។

គេហទំព័រ: http://www.byodoin.or.jp/en/index.html

 

ប្រាសាទនិជោជោ
ប្រាសាទនិជោជោ

៦. ប្រាសាទនិជោជោ រឺ ប្រាសាទនិជោកេស្យល់ (Nijōjō)  *បេតិកភ័ណ្ឌពិភពលោក*

ប្រាសាទនិជោជោ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៦០៣ដោយសូហ្គឺន
ថុគឹហ្គាវ៉ាអិអេយ៉ាស្សឹ (Shōgun: Tokugawa Ieyasu) ជាប្រាសាទសំរាប់
ក្រុមសាមូរ៉ៃ និង ជាកន្លែងល្បីឈ្មោះសំរាប់មើលផ្កាសាកុរ៉ា។
វិមាននិណុម៉ារឹ (Ninomaru Palace,  second citadel)

ក. ក្លោងទ្វារខារ៉ាមន់Kara-mon (Chinese-style gate) 

ចម្លាក់ស្រស់ឆើតឆាយ សន្លឹកមាស គ្រឿងលំអធ្វើពីមាសនិង
គ្រឿងដាក់តាំងយ៉ាងឧឡារិកមើលទៅទាក់ភ្នែក។

ខ. ច្រករបៀងអឹហ្គុយសឹបារិណុរ៉ូកា (Uguisubari No Rouka)

មួយផ្នែកនៃច្រករបៀងក្នុងប្រាសាទ ពេលដើរទៅលឺសំឡេង 「ខ្យូតខ្យូត」។
វាមានតួនាទីផ្តល់ដំណឹងអោយដឹងនៅពេលមានជនសង្ស័យលបចូលមក។

គ. គំនូរជញ្ជាំង រឺ ស្យុហេគិហ្គា (Wall paintings)

នៅលើជញ្ជាំង ទ្វារជប៉ុន(ធ្វើពីក្រដាស) ពិដានជាដើម សរុបប្រហែល៣០០០ផ្ទាំងសំបូរទៅដោយគំនូរយ៉ាងស្រស់ស្អាតដែលត្រូវបានគេគូរ។

គេហទំព័រ: http://www2.city.kyoto.lg.jp/bunshi/nijojo/english/index.html

 

៧. ភូមិថតកុនថូអេអឹហ្សឹម៉ាសាអេហ្គាក់មឹរ៉ា Tōei Kyoto Studio Park(តំបន់)

ភូមិថតកុនថូអេអឹហ្សឹម៉ាសាអេហ្គាក់មឹរ៉ា
ភូមិថតកុនថូអេអឹហ្សឹម៉ាសាអេហ្គាក់មឹរ៉ា

ក្រៅពីប្រើប្រាស់ជាកន្លែងថតទូរទស្សន៍ និង ថតកុនបុរាណ
នៅមានសួនកំសាន្តថេម៉ាផាគសំរាប់អាទ្រាក់សិន (Attraction)
និងសម្តែងសូបង្ហាញផ្សេងៗទៀត។មានភាពរីករាយ បីដូចជា
យើងបានទៅកាន់ទីក្រុងនៃសម័យកាលអេដុ។ នៅក្នុងភូមិ
អាចទស្សនកិច្ចសិក្សានៅទីតាំងថតកុនពិតៗ។ សូមពិនិត្យមើល
ម៉ោងសំដែងទុកជាមុន ដោយមានការបង្ហាញសូ (Show)
សប្យាយៗគ្រប់ទីកន្លែងដូចជា សម្តែងរឿងនិនច្ចា និង សម្តែង
រឿងកាប់ដាវជាដើម ។និងមានការរៀបចំឧបករណ៍កំសាន្ត
ផ្សេងៗទៀតជាច្រើន (គិតតំលៃផ្សេង)។

ក. ដកបទពិសោធន៍ប្រែរូប (Henshin taiken)

ស្លៀកសំលៀកបំពាក់ជាសាមូរ៉ៃ ហិមេ (ព្រះនាងតូច) ម៉ៃកុ (នារីរាំរបាំ) ជាដើម រួចដើរលំហែក្នុងភូមិថតកុនរយះពេល១ម៉ោង (តំលៃជាង៨៥០០យ៉េន)មានកន្លែងខ្លះអាចជួលសំលៀកបំពាក់និនច្ចាតំលៃ១០០០យ៉េន។ (ប្រាក់កក់ ២០០០យ៉េន ពេលសងសំលៀកបំពាក់វិញនោះប្រគល់ប្រាក់កក់អោយវិញ)

ខ. បន្ទប់សម្ងាត់និនច្ចា (Karakuri ninja yashiki)

ឆ្លងអោយផុតពីផ្លូវវង្វងដែលមានអន្ទាក់ ដូចជា 「ជញ្ជាំងវិល (ពេលផ្អែកទៅជញ្ជាំងនោះជញ្ជាំងនឹងវិលទៅម្ខាងទៀត)」 「ផ្លូវសម្ងាត់」ជាដើម។ ពេលជួបឧបសគ្គពាក់កណ្តាលផ្លូវមាននិនច្ចាបង្ហាញមុខជួយផងក៏ថាបាន។ (តំលៃសំរាប់មនុស្សធំ៥០០យ៉េន)

គ. បន្ទាយនិនច្ចា (Ninja no toride)

សំណង់អគារផ្លូវវង្វេងកំពស់៣ជាន់។ រំដោះខ្លួនចេញពីការវាយលុកពីនិនច្ចា ឆ្ពោះទៅកាន់ជាន់ខ្ពស់បង្អស់ដែលជាគោលដៅចុងក្រោយ។ (តំលៃសំរាប់មនុស្សធំ៥០០យ៉េន)

គេហទំព័រ http://www.toei-eigamura.com/en/