១. អំពីហាងលើកលែងពន្ឋចំពោះភ្ញៀវទេសចរណ៍បរទេស
ក. DFS (Duty Free Shop): ហាងលើកលែងពន្ឋបែបព្រលានយន្តហោះ (ហាងលើកលែងពន្ឋលើទំនិញដែលនាំចូលមកមិនបង់ពន្ឋ)
*ករណីចង់ទិញទំនិញទាំងនេះ ទំនិញ មានដូចជា៖ គ្រឿងតុបតែងខ្លួនលំដាប់ខ្ពស់ ទឹកអប់ បារី ស្រាលំដាប់ខ្ពស់ដែលជាផលិតផលបរទេសនិង ម៉ាកល្បីៗលំដាប់ខ្ពស់ដ៏ទៃទៀត។
ហាងឌីយុធីហ្វ្រីស៊បគឺជាហាងដែលមានលក់ផលិតផលនាំចូលពីបរទេស(ផលិតផលលំដាប់ខ្ពស់
ដូចជាស្រា បារីនិងផលិតផលម៉ាកល្បីៗជាដើម)មានការលើកលែងពន្ឋចំពោះផលិតផលទាំងនោះ
ដូចជាពន្ឋស្រា ពន្ឋបារីនិងពន្ឋនាំចូល។ (ពន្ធលើការប្រើប្រាស់របស់ប្រទេសជប៉ុនក៏មិនចាំបាច់បង់ដែរ)
ជាទូទៅហាងនោះមាននៅខាងក្រោយកន្លែងធ្វើបែបបទចេញចូលប្រទេសឯព្រលានយន្តហោះអន្តរជាតិ
ប៉ុន្តែក៏មានហាងដូចគ្នាដែរនៅក្នុងក្រុងដែលមានភ្ញៀវបរទេសច្រើន។នៅទីក្រុងតូក្យូមានមួយកន្លែងគឺ
「Japan Duty Free GINZA」 ដែលទើបនឹងបើកក្នុងឆ្នាំ២០១៦ នៅហ្គីនហ៊្សាក់ GINZA
(Mitsukoshi Ginza Shop8F)។ រាល់ទំនិញដែលទិញហើយគឺ ទទួលនៅខោនធ័រឯព្រលានយន្តហោះនៅពេលចាកចេញពីប្រទេស។
ខ. TFS (Tax Free Shop): ហាងលើកលែងពន្ឋលើពន្ឋលើការប្រើប្រាស់
*ករណីចង់ទិញទំនិញទាំងនេះ ទំនិញមានដូចជា៖ ឧបករណ៍អគ្គិសនី កាបូប សំលៀកបំពាក់ ថ្នាំពេទ្យគ្រឿងតុបតែងខ្លួន គ្រឿងបរិភោគ និង វត្ថុអនុស្សាវរីយ៍ដ៏ទៃទៀត។
និយាយរួមគឺជាហាងលើកលែងពន្ឋលើពន្ឋលើការប្រើប្រាស់ចំពោះទំនិញដែលយួរកាន់ចេញក្រៅប្រទេសក្នងន័យជា “វត្ថុអនុស្សាវរីយ៍”។ នៅពេលទិញទំនិញនៅហាងដែលមានបិទសញ្ញាសំគាល់
「Tax Free Shop」 ចាំបាច់ត្រូវធ្វើបែបបទលើកលែងពន្ឋ។
(ចំពោះពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រយោង)
គេហទំព័រ: http://tax-freeshop.jnto.go.jp/eng/index.php
រាល់ទំនិញដែលទិញរួចអាចទទួលនៅទីនោះបាន ប៉ុន្តែករណីប្រើប្រាស់ភ្លាមនៅក្នុងប្រទេសជប៉ុនគឺមិនលើកលែងពន្ឋឡើយ(ត្រូវបង់ពន្ឋលើការប្រើប្រាស់៨ភាគរយ)។សូមប្រយ័ត្ន ពេលចាកចេញពីប្រទេសមានការផ្ទៀងផ្ទាត់បញ្ជីទិញទំនិញ ជាមួយ និង ទំនិញដែលបានទិញជាក់ស្តែង បើសិនគ្មានទំនិញទេនោះត្រូវបង់ពន្ឋបន្ថែម។
*សញ្ញាសំគាល់ TFS
២. ហាងលក់គ្រឿងអគ្គីសនី
ទំនិញដែលមាន≫ ករណីចង់ទិញទំនិញដូចជា កុំព្យូទ័រយួរដៃ កាមេរ៉ា នាឡិកាដៃ ឧបករណ៍អគ្គីសនីជាដើម។
ភាគច្រើនជាហាងដែលលក់ឧបករណ៍អគ្គីសនីច្រើនប្រភេទនិងមានលក់ច្រើនជាន់ក្នុងអគារដ៏ធំ។ ហើយក៏មានហាងលក់បែប“តំលៃថោកជាងហាងដ៏ទៃ!” ដែរ។ ក៏មានករណីឆ្លើយតបទៅនឹងការចចាររអោយចុះថ្លៃផងដែរ។ ក្រៅពី“អាគីហាបារ៉ាក់ (Akihabara)”ដែលល្បីខាងវិថីអគ្គីសនីមក នៅមានហាងទ្រង់ទ្រាយធំដែលមានទីតាំងក្បែរស្ថានីយ៍រថភ្លើងដូចជាស៊ីនយឹគឹ (Shinjuku) និងអ៊ិកេប៊ឹគឹរ៉ុ (Ikebukuro)ផងដែរ។
<ហាងសំខាន់ៗ>
ហាងប៊ិកកាមេរ៉ា (BIC Camera), ហាងយូដុបាស៊ីកាមេរ៉ា (Yodobashi Camera),
ហាងអគ្គីសនីយ៉ាម៉ាដា (Yamada Denki), ឡាអូក (La0x), អេឌីអន (Edion), ណូជីម៉ា (Nojima)។
៣. ហាងលក់ទំនិញតំលៃថ្លៃ (Department store)
ទំនិញដែលមាន≫ ករណីចង់ទិញទំនិញដែលមានគុណភាពខ្ពស់ដូចជា សំលៀកបំពាក់ ស្បែកជើងគ្រឿងអលង្ការជាដើម។
ទីនោះមានលក់ទំនិញថ្លៃៗជាច្រើន ដែលមានគុណភាពខ្ពស់ទាន់សម័យដូចជា សំលៀកបំពាក់បុរសលំដាប់ខ្ពស់ សំលៀកបំពាក់នារី ស្បែកជើងគ្រឿងអលង្ការ និង គ្រឿងតុបតែងខ្លួនជាដើម។ប៉ុន្តែគ្មានលក់បញ្ចុះតំលៃទេ គឺលក់តាមតំលៃកំនត់តែប៉ុណ្ណោះ។ ក្រៅពីហាងគ្រឿងអលង្ការគឺអាចរីករាយទិញទំនិញជាច្រើនប្រភេទទៀតតាមជាន់នីមួយៗដ៏ធំទូលាយដូចជា ហាងលក់គ្រឿងបរិភោគ ហាងលក់សៀវភៅជាដើម។
<ហាងសំខាន់ៗ>
មីសឺកុស៊ី (Mitsukoshi), អ៊ីសេតាន់ (Isetan), ម៉ាសឹហ៊្សាក់កាយ៉ា (Matsuzakaya),
ថាកាស៊ីម៉ាយ៉ា (Takashimaya)、ដៃម៉ារឹ (Daimaru), ហ្គីនហ៊្សាក់ម៉ាសឹយ៉ា (Ginza Matsuya),
តូក្យឹដេប៉ាតឺម៉ង់ស្ទ័រ (Tokyu Department Store)។
៤. ហាងលក់ឳសថ (Drug store)
ទំនិញដែលមាន≫ ករណីចង់ទិញទំនិញធូរថ្លៃដូចជា ថ្នាំលក់តាមទីផ្សារ គ្រឿងតុបតែងខ្លួនម៉ាកជប៉ុនរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើម។
ភាគច្រើនមានលក់ទំនិញធូរថ្លៃជាងតំលៃកំណត់ (ប៉ុន្តែមិនអាចចចារបញ្ចុះតំលៃបានឡើយ)។ កន្លែងខ្លះបើកជាហាងលក់ឳសថខ្នាតធំកន្លែងខ្លះបើកនៅជ្រុងម្ខាងក្នុងអគារ។បើមិនយល់អ្វីទាក់ទងនឹងឳសថអាចពិភាក្សាជាមួយឳសថការីដែលមានជំនាញ។
<ឳសថស្ថានដែលលក់លើកលែងពន្ឋTFS>
ម៉ាសឹមុតុ គីយុស៊ិ (Matsumoto Kiyoshi), សាន់ត្រាក់ (Sun Drug), កូកូការ៉ាហ្វាញ (Cocokarafine),
សឹរឹហារ៉ាត្រាក់ (Tsuruha Drug), អានហ្សឹតួពេ (Ainz-Tulpe)។
៥. ហាងលក់ទំនិញ១០០យ៉េន
ទំនិញដែលមាន≫ ករណីចង់ទិញទំនិញធូរថ្លៃដូចជា សំភារះសិក្សា របស់របរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសំរាប់តុបតែងខ្លួនជាដើម។
អាចទិញទំនិញជាច្រើនដែលមានតំលៃត្រឹម១០០យ៉េន (បូកពន្ឋលើការប្រើប្រាស់)។ (ប៉ុន្តែទំនិញខ្លះក៏មានតំលៃ២០០យ៉េន រឺ ៣០០យ៉េន) ហាង១០០យ៉េនទោះបីជាមានតំលៃថោក ក៏នៅតែរក្សាគុណភាពក្នុងនាមជាប្រទេសជប៉ុន។ ហាង១០០យ៉េន មានលក់ទំនិញជាច្រើន។ទំនិញទាំងនោះមានដូចជាសំភារះសិក្សាប៊ិច និង សៀវភៅ សំភារះផ្ទះបាយ សំភារះអគ្គីសនីថ្មពិលនិងខ្សែឌុយ សំភារះសំរាប់ក្មេងលេងបន្តិចបន្តួច ចានរឺសំភារះបែបជប៉ុនដែលអាចទិញធ្វើជាវត្ថុអនុស្សាវរីយ៍ជាដើម។ ក្រៅពីនេះនៅមានលក់ឧបករណ៍ងាយស្រួលដ៏ទៃទៀតដូចជា ឧបករណ៍គៀបថង់ផ្លាស្ទិក (ឧបករណ៍គៀបបិទថង់ដែលបើកម្តងហើយឡើងវិញ) កញ្ចប់ត្រជាក់
(សារធាតុធ្វើអោយត្រជាក់នៅពេលយកដៃតប់តប់ពីលើ) កន្ត្រៃកាត់ក្រចកដែលការពារមិនអោយក្រចកខ្ទៀតពេលកាត់ជាដើម។
<ហាងសំខាន់ៗ>
ដៃសូ (Daiso), ខេនឌូ (Can Do), សឺរីយ៉ា (Seria)។
៦. ហាងម៉ាត (Convenience store)
ទំនិញដែលមាន≫ គ្រឿងបរិភោគ(នំបុ័ង អាហារខ្ចប់ នំ ភេសជ្ជះជាដើម)របស់របរប្រើប្រាស់ប្រចាំថ្ងៃទស្សាវត្តីជាដើម។
ហាងជាទូទៅយ៉ាងលឿនបិទនៅម៉ោង៨ យ៉ាងយូរដល់ម៉ោង១០ ប៉ុន្តែម៉ាតនៅជប៉ុនភាគច្រើនធ្វើ
អាជីវកម្ម២៤ម៉ោង។ជាហាងលក់តូចប៉ុន្តែក្រៅពីគ្រឿងបរិភោគដូចជា នំបុ័ង នំ អាហារខ្ចប់ នៅមាន
លក់ប៊ិច ក្រដាសជូតមាត់ ថ្មពិលឧបករណ៍សាកថ្មសំរាប់ទូរស័ព្ទដៃ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។
បើមានបញ្ហាអាចឈានចូលទិញបាន។ លើសពីនេះនៅមានម៉ាស៊ីនហ្វូតូ និង ម៉ាស៊ីនអេធីអឹម (ATM)។
<ហាងសំខាន់ៗ>
សេវេនអ៊ីឡឺវេន (7-Eleven), ឡូស៊ុន(Lawson), ហ្វេមីលីម៉ាត (FamilyMart),
ឌេលីយ៉ាម៉ាហ៉្សាគិ (Daily Yamazaki)
៧. ម៉ាស៊ីនលក់ស្វ័យប្រវត្តិ (Vender machine)
ទំនិញដែលមាន≫ ភេសជ្ជះត្រជាក់(ទឹក ភេសជ្ជះកំប៉ុង កាហ្វេ) ស្រា បារីជាដើមមានតំឡើងម៉ាស៊ីនលក់ស្វ័យប្រវត្តិគ្រប់ទីកន្លែងដូចជា តាមផ្លូវ និង តាមអគារ។ ភាគច្រើនដាក់តាំងលក់ភេសជ្ជះ។
<របៀបប្រើប្រាស់>
ដាក់ប្រាក់តាមតំលៃចូលក្នុងកន្លែងញាត់កាក់ (មានបង្ហាញពីចំនួនទឹកប្រាក់នៅពីក្រោមទំនិញ)
ចុចលើប៉ូតុងចំពោះទំនិញត្រូវទិញ។នោះប្រព័ន្ឋដំណើរការ ទំនិញនឹងធ្លាក់ចុះមកត្រង់ផ្នែកខាងក្រោម។
( លុយអាប់នឹងទូទាត់ដោយស្វ័យប្រវត្តិចេញតាម “កន្លែងអាប់លុយ” សូមកុំភ្លេចយក)។ ជាទូទៅភាគច្រើន
គឺក្លាសេឡើងត្រជាក់ ប៉ុន្តែនារដូវរងារគឺមានភេសជ្ជះក្តៅអ៊ុនៗមួយចំនួនផងដែរ។ សំបកដបរឺសំបកកំប៉ុង
ដែលផឹកហើយសូមចោលក្នុងធុងសំរាមក្បែរម៉ាស៊ីនលក់ស្វ័យប្រវត្តិ រឺ ធុងសំរាមបន្ទប់សណ្ឋាគារ។
(ចោលពាសវាលពាសកាលតាមផ្លូវគឺខុសសុជីវធម៌។)